ក្រុងប៉ោយប៉ែ ត ៖ កាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិ បាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
ក្រោយពីបានទទួលពាក្យ បណ្ដឹងរបស់ក្រុមហ៊ុនសមត្ថកិច្ចបាន តាមស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ឈ្មោះស៊ីម ទុំ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនដឹកជញ្ជូនសេង ហុងហេង មុខរបរជាអ្នកបើកបរដឹក បុគ្គលិកក្រុមហ៊ុន ។
ជនសង្ស័យរូបនេះបាន ធ្វើសកម្មភាពលួចបូបសាំងចេញពី រថយន្ដធុនធំរបស់ក្រុមហ៊ុនដើម្បីយក ទៅលក់តែត្រូវបានខាងក្រុមហ៊ុនតាម ទាន់ក៏រាយការណ៍ប្ដឹងមកសមត្ថកិច្ចកង រាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យតែម្ដង ។
ពេលសមត្ថកិច្ច ឃាត់ខ្លួនបានគេឃើញនៅក្នុងហោប៉ៅ ជនសង្ស័យមានថ្នាំញៀន ពណ៌ផ្កាឈូក ចំនួន២គ្រាប់កន្លះទុកសម្រាប់ប្រើ ប្រាស់ផង ។ ជនសង្ស័យបានសារភាពថា ខ្លួនគេធ្លាប់ លួចប្រេងសាំងនេះពីរដងរួចមកហើយ លើកទី១លួចបូបបានចំនួន៣ប៊ីដុងស្មើ ៩៦លីត្រយកទៅលក់ដើម្បីយកលុយទិញថ្នាំញៀនជក់ហើយលើកទី២ក៏ដូច គ្នាដែរ៕ ពៅ