កំពង់ធំ ៖ មានហេតុការណ៍ មួយបានធ្វើឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ២២.០០ នាទី យប់ ថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ ២០១៣ មានករណីចោរប្លន់ ប្រដាប់អាវុធ មួយក្រុមបានធ្វើសកម្មភាព ប្លន់នៅក្នុងភូមិ សំពៅលូន ឃុំ ចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ជនរងគ្រោះបានឲ្យដឹងថា លោកឈ្មោះ តូច ញីត អាយុ ៦៤ឆ្នាំ មានមុខរបរ ធ្វើស្រែចំការ រស់នៅក្នុងភូមិ សំពៅលូន មានឋានៈជាមេភូមិ ក្នុងមួយជីវិតរបស់លោក បានជួប ប្រទះនិងករណី ចោរប្លន់ចំនួន ៥លើកទាំង លើកនេះ រហូតដល់មានជំនឿថា ខ្លួនឯង មានទំនាយចោរប្លន់ ខណៈពេលដែលចោរប្លន់ម្តងៗ មិនប្រកែក និងលោកចោរទេ បើលោកចោរចង់បានអីក៏ប្រគល់ជូន សុំកុំតែធ្វើបាបគាត់ និងក្រុមគ្រួសាររបស់គាត់ លោក បានបន្តថា លុះកាលពីយប់ថ្ងៃទី ១៦ វេលាម៉ោង ២២.យប់ ប្រពន្ឋនិងកូន៤នាក់ បានចូលមុងដេក ចំណែករូបគាត់ កំពុងតែស្តាប់វិទ្យុ ក៏ស្រាប់តែលោក ចោរបីនាក់ រួមជាមួយនិងអាវុធអាកា មួយដើម ចូលមកដំបូង ជំរាបសួរគាត់ តាមសម្រួល ហើយហៅគាត់ថា លោកអុំនៅឲ្យស្ងៀម កុំមាត់ កុំស្រែក មានមាស មានប្រាក់ និងរបស់មានតំលៃ ប្រគល់ជូនក្មួយយកទៅរក្សាទុកវិញម្តងចំណែកជនរងគ្រោះក៏បានយករបស់របរជូនក្មួយចោររួមមានខ្សែករមាសទំវម្ងន់១តំឡឹង ,ជញ្ជៀនផ្លាកទីន២វង់២ជី,កងដៃផ្លាកទីន២ជី,ខ្សែកផ្លាកទី២ខ្សែទំម្ងន់៧ជី៥ហ៊ុន,ប្រាក់រៀល ៧០ម៉ឺនរៀល ,ប្រាក់ដុល្លា ១០០០ដុល្លា ,ទូរស័ព្ទដៃ ៣គ្រឿង,កាំបិទផ្គាក់ ២ ក្រោយពីលោកក្មួយចោរប្រមូលបានហើយ ក៏នាំគ្នាជំរាបលា ដោយសម្រួល ហើយគេចខ្លួនដោយសុវត្តិភាព។
លោក ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ បានដឹកនាំកម្លាំង ចុះទៅកន្លែងកើតហេតុ ក្រោយពីទទួលបានពត៌មាន ដោយរួមសហការជាមួយ កម្លាំងអធិការស្រុកបារាយណ៍ ក្រោមការបញ្ជាផ្ទាល់ ពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ឲ្យដឹងនាំកម្លាំងតាមស៊ើបអង្កេតស្រាវជ្រាវ មុខសញ្ញាដែលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ មកលើមេភូមិ សំពៅលូន ខណៈនេះសមត្ថកិច្ចរួមសហការ តាមដានមុខសញ្ញា យ៉ាងដុតដៃដុតជើង ក៏ដូចជាការទប់ស្កាត់ ការពារសុវត្តិភាពក្នុងអំឡុង បោះឆ្នោតខាងមុខនេះ។
យោងតាមប្រភាពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ស្រុកបារាយណ៍ បញ្ហារចាប់រំលោភ បញ្ហារចោរលូច ចោរប្លន់ប្រដាប់អាវុធនៅក្នុងស្រុកបារាយណ៍ ក៏ដោយសារតែ ស្រុកបារាយណ៍ ប្រៀបបានទៅនឹងហ្គាសស៊ីណូ ប្រគួត បក្សីរបស់លោក ផល្លា ដែលតែងតែធ្វើសកម្មភាព លេងល្បែងស៊ីសង បៀ អាប៉ោង ជល់មាន់ចល័ត មិនតែប៉ុណ្ណោះលោក ផល្លាដែលជា មេល្បែង បានដាក់កាលវិភាគ ជល់មាន់ចល័ត ដើម្បីប្រមូលទ្រព្យធន ពីប្រជាពលរដ្ឋ ឲ្យធ្លាក់ទៅក្នុងជ្រោះរណ្តៅញៀនល្បែង ករណីដែលស្រុកបារាយណ៍ មានករណីចោរលួច ចោរប្លន់ឥតឈប់ឈរនេះ ក៏ដោយសារអ្នកញៀនល្បែងស៊ីសង ពុំនោះសោត ប្រជាពលរដ្ឋ មានការព្រួយ បារម្មណ៍យ៉ាងខ្លាំង ចំពោះសុវត្តិភាពក្នុងអំឡុងបោះឆ្នោតខាងមុខនេះ បើសិនជាសមត្ថកិច្ចមិនអាចទប់ស្កាត់ លុបបំបាត់នូវល្បែងស៊ីសងបាន ៕
ដោយ សុផាត