កាលសម័យបោះឆ្នោតឆ្នំា១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ អ្នកគាំទ្រគណបក្ស ហ្វ៊ុនស៊ិនប៉ិន និងគណបក្ស ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា នំាគ្នាដើរ ស្រែកជេរប្រមាថមើលងាយមេដឹកនំាគណបក្សប្រជាជនកម្ពុជា ធ្ងន់ៗសព្វបែប សព្វយ៉ាង។ រហូតដល់អ្នកខ្លះក្លាយជាគូសត្រូវនឹងបងប្អូន សាច់ញាតិក្រុមគ្រួសារខ្លួនឯង ព្រោះតែរឿងប្រកាន់គណបក្សនេះទៀតផង។ ប៉ុន្តែក្រោយលទ្ធផលនៃការបោះឆ្នោត ស្រាប់តែសម្តេចក្រុមព្រះ និងសម្តេច ហ៊ុន សែន ឱបថើបគ្នាយ៉ាងផ្អែមល្អែម ចែក អំណាចគ្នាយ៉ាងរំភើយទៅវិញ។
រឿងរ៉ាវសម្តេចក្រុមព្រះ និងសម្តេចហ៊ុន សែន ឈ្លោះគ្នាហើយត្រូវគ្នាវិញនេះ គឺពុំមាន តែម្តងនោះទេ គឺឈ្លោះគ្នា ហើយត្រូវគ្នាវិញ៤-៥លើករួចមកហើយ តែបងប្អូនប្រជា ពលរដ្ឋមួយចំនួននៅតែមិនយល់។
ក្រោយមកទៀត កឹម សុខា ក៏អ៊ីចឹងដែរ មុនពេលបង្កើតគណបក្សសិទ្ធិមនុស្ស ក៏បាន ទៅសួរយោបល់សម្តេច ហ៊ុន សែន ដែរ ហើយសម្តេចហ៊ុន សែន ក៏បានប្រាប់ថា បង្កើតទៅ នឹងអនុញ្ញាតឲ្យយកស្តាតអូឡាំពិកបើក សមាជទៀតផង។ ប៉ុន្តែជំពូក មនុស្សដែលគេហៅថា ពួកប្រឆំាងផ្កាប់មុខនោះនៅតែមិនយល់ដដែល។ បន្ទាប់ពីឃើញ កឹម សុខា ដើរបើកវេទិកាឃោសនាវាយប្រហារប្រឆំាងនឹងសម្តេចហ៊ុន សែន ក៏នំាគ្នាទៅចូលរួមដូចសត្វ មមាចឃើញអណ្តាតភ្លើង។
កាលណោះ កឹម សុខា មិនត្រឹមតែប្រឆំាងនឹងសម្តេចហ៊ុន សែន ទេ គឺប្រឆំាងនឹង សម រង្ស៊ី ដែលជាមេដឹកនំា បក្សប្រឆំាងដូចគ្នាទៀតផង ដោយសារ កឹម សុខា យល់ច្រឡំ ថា ខ្លួនជាមេដឹកនំាបក្សប្រឆំាងថ្មីខ្លំាងពូកែជាង សមរង្ស៊ី ជាមេដឹកនំាបក្សប្រឆំាងយូរហើយ។
ចំណែកសមរង្ស៊ីក៏ដូចគ្នាដែរ ធ្វើសកម្មភាពប្រឆំាងនឹងគណបក្សប្រជាជនកម្ពុជា ជិត២០ឆ្នំាហើយ ក៏នៅតែមិន ដឹងទៅណា សម្តេចហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត។
សមរង្ស៊ី ជេរសម្តេចហ៊ុន សែន យូរៗទៅរត់ចោលស្រុកម្តង កាលពីឆ្នំា២០០៦ បន្ទាប ខ្លួនសុំទោសសម្តេចហ៊ុន សែន រាបដូចកន្ទេល ដើម្បីបានវិលចូលស្រុកវិញ។ ឯសម្តេច ហ៊ុន សែន ដែលជាអ្នកនយោបាយជើងចាស់ព្រម ឲ្យសមរង្ស៊ីចូលមកវិញ ក៏មិនអត់ ប្រយោជន៍ដែរ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច សមរង្ស៊ីចូលចិត្តតែរឿងរត់ចោលស្រុក ដូចលោក សម សារី ជាឪពុកគាត់ដែរ។ ដំបូង សមរង្ស៊ី ធ្វើជាខ្លំាងដូចតោអ៊ីចឹង ប៉ុន្តែក្រោយមករាប ដូចកន្ទេល។ ឯសម្តេច ហ៊ុន សែន វិញ ប្រៀបបានដូចជាជើងក្រោយទេ បើអ្នកឯងហ៊ាន ធ្វើខ្លំាងពិតជាត្រូវខ្លំាង តែបើអ្នកឯងចេះ បន្ទាបចេះបន្ទន់ ក៏គិតតាមហ្នឹងដែរ។
ពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្រោយពីបានការព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ តាម សំណើរបស់សម្តេចហ៊ុន សែន កាន់តែបន្ទាបបន្ទន់ថែមទៀត ហើយបានផ្ញើសារមកចូលរួមរំលែកទុក្ខសម្តេច ទៀតផង ដោយប្រើពាក្យថ្លៃថ្នូរ រាបសាបំផុត ក្នុងពេលដែលពួកប្រឆំាងផ្កាប់មុខមួយចំនួននៅតែស្រែកជេរ ប្រមាថដល់ មេដឹកនំាគណបក្សប្រជាជនកម្ពុជា។ នៅពេលដែលសមរង្ស៊ី វិលត្រឡប់ចូលស្រុកវិញ នាពេលខាង មុខនេះ ទំនាក់ទំនងរវាងសមរង្ស៊ីនិងសម្តេចហ៊ុន សែន ប្រហែលជា កាន់តែផ្អែមល្ហែមជាងនេះតទៅទៀត។
សូមផ្តំាទៅពួកអ្នកប្រឆំាងផ្កាប់មុខទាំងឡាយឲ្យបានភ្លឺភ្នែកថា សភាពការណ៍ នយោបាយរបស់គណបក្ស សង្រ្គោះជាតិ អាចមានការផ្លាស់ប្តូរ កុំងប់ងល់នៅតែ «មានស៊ីអត់សែន មានសែនអត់ស៊ី» ទៀតឲ្យសោះ ព្រោះ ពេលនេះ សែននិងស៊ី ចាប់ផ្តើមផ្អែមល្ហែមដាក់គ្នាហើយ។ ដូច្នេះសូមកុំប្រឆំាងផ្កាប់មុខពេក ឧស្សាហ៍ងើបមុខ មើលសភាពការណ៍ជាក់ស្តែងផង។ ប្រយ័ត្នគេទៅអស់ ឯងនៅតែផ្កាប់មុខស្រែក ដូរៗៗតែម្នាក់ឯង ច្បាស់ជាខក ចិត្តមិនខាន៕
ដោយ៖ ស្ងួន ពិមល់