ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួង​ធនធានទឹក​និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ភ្លៀង​កក់ខែ

ក្រសួង​ធនធានទឹក​និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ភ្លៀង​កក់ខែ

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ នេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានចេញ​សេចក្តីជូនដំណឹង​ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​មានការ​ប្រុងប្រយ័ត្ន​ពី​ឥទ្ធិពល​សម្ពាធ​ទាប​បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ លាយឡំ​និង​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៤ ដោយ​លោក​លឹម​គាង​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៣ ខែ​មេសា ដល់​ថ្ងៃទី​៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទទួលរង​នូវ​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កក់ខែ លាយឡំ ជាមួយ ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតាម​បណ្តាល​ខេត្ត​ក្រុង​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តឧត្ដរមានជ័យ ព្រះវិហារ មណ្ឌល​គី​រី ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កែប និង​ខេត្តកំពត​។​

​ក្នុង​សេចក្តីជូនដំណឹង ក្រសួង​ក៏បាន​អំពាវនាវ ដល់​អាជ្ញាធរ ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​ខេត្ត រាជធានី​-​ក្រុង ដូច​បាន​ជម្រាប​ខាងលើ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស​នៅពេល​រសៀល​ផ្ទៃមេឃ​មាន​សភាព​អាប់អួរ រកកល់ភ្លៀង​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya