ខេត្ដប៉ៃលិន ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ខណៈបុរសរងគ្រោះកំពុងលើកដំឡូងបោះទម្លាក់ពីលើរថយន្ដ ។
ករណីរន្ទះបាញ់សម្លាប់បុរសរងគ្រោះបានកើតឡើងនៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
បុរសរងគ្រោះឈ្មោះ ប្រុស វុទ្ធី អាយុ៣៦ ឆ្នាំ មានទីលំនៅភូមិកូនដីរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន មានមុខ របរដឹកដំឡូងបោះឱ្យម៉ូយនៅផ្សារទីរួម ខេត្ដប៉ៃលិន ។
មុនពេលកើតហេតុជនរងគ្រោះបាន ឈប់រថយន្ដនៅចំណុចកើតហេតុដើម្បី ទម្លាក់ដំឡូងឱ្យម៉ូយគ្រាដែលភ្លៀងកក់ ខែចាប់ផ្ដើមរាំងនិងនៅរលឹមតិចៗ ក៏ បានលូកយកទូរស័ព្ទដៃពីក្នុងហោប៉ៅមក និយាយ ។ ពេលនោះមិនទាន់ទាំងបាន ចុចនិយាយផង ស្រាប់តែរន្ទះបាញ់ បណ្ដាលឱ្យបុរសរងគ្រោះនោះស្លាប់ ភ្លាមៗមួយរំពេចចំណែកទូរស័ព្ទត្រូវរន្ទះបាញ់បែកជាបំណែក ៕ ពៅ