ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះបានលើកឡើងនូវសំដីរបស់ អាជ្ញាធរ រក្សាសុវត្ថិភាពដែនសមុទ្ររបស់អូស្ត្រាលីដែលហៅកាត់ថា AMSA ថា ឧទ្ធម្ភាគចក្រដែលចូលរួមជួយក្នុង ការងារ ស្រាវជ្រាវរកយន្តហោះ MH370 បានវិលត្រលប់មកកាន់ទីក្រុង Perth វិញដោយគ្មានលទ្ធផលអ្វីទាំងអស់។
យន្តហោះចំនួន១០គ្រឿង និង នាវាចំនួន៩គ្រឿងផ្សេងទៀត បានចូលរួមចំណែករុករកយន្តហោះ ដែលមានផ្ទុកមនុស្សរហូតដល់២៣៩នាក់ ពីទីក្រុង កូឡាឡាំពួរ មានគោលដៅធ្វើដំណើរទៅកាន់ទីក្រុង ប៉េកាំងដែលបានបាត់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ។
បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការងារស្រាវជ្រាវយ៉ាងនេះក្តី យើងពុំទាន់អាចរកឃើញ នូវភស្ថុតាងជាក់លាក់ណាមួយនៅឡើយ ទាក់ទងនឹងទីតាំងយន្តហោះដែលបានបាត់ ក្នុងពេលកន្លងទៅនេះ៕ ពៅ