អង្គភាពសារព័ត៌មានអរិយធម៌ និងគេហទំព័រអរិយធម៌ សូមជូនដំណឹងដល់ស្ថាប័ន ពាក់ព័ន្ធទូទាំងរាជធានីខេត្តក្រុង ឲ្យបានជ្រាបថា កន្លងមកមានជនខិលខូចមួយ ចំនួនបានដើរធ្វើសកម្មភាពបោកប្រាស់មហាជន ដោយ ប្រើឈ្មោះជាសហការី និងជាបុគ្គលិករបស់សារព័ត៌មាននិងគេហទំព័រអរិយធម៌ធ្វើផ្ទុយពីច្បាប់វិជ្ជាជីវៈក្រម សីលធម៌សារព័ត៌មាន និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព ដើម្បីបានទទួលផល ប្រយោជន៍ផ្សេងៗធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមស្ថាប័នទូទាំងរាជធានីខេត្ត ដើម្បីកុំឲ្យ ចាញ់កលល្បិចឆបោកពីជន ខិលខូចនោះ ត្រូវធ្វើការសាកសួរ និងពិនិត្យប័ណ្ណ សំគាល់ខ្លួន។ ករណីបើពិនិត្យឃើញថា បុគ្គលនោះគ្មានប័ណ្ណ ឬមានប័ណ្ណព័ត៌មាន អរិយធម៌ហួសកាលបរិច្ឆេទប្រើប្រាស់ គឺបុគ្គលនោះពុំមែនជាបុគ្គលិកបំរើការ ឲ្យសារព័ត៌មាន និងគេហទំព័រអរិយធម៌ឡើយ ហើយសូមសាមីអង្គភាពជួយសហការ មកកាន់ការិយាល័យនិពន្ធយើង ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍សាធារណៈ និងឈានទៅអនុវត្តតាមច្បាប់។
អាស្រ័យដូចបានជម្រាមជូនខាងលើនេះ ជនឆបោកនៅតែ ប្រព្រឹត្តតទៅទៀតនោះ អង្គភាពអរិយធម៌នឹងអនុវត្តតាមផ្លូវច្បាប់៕
សូមអរគុណ
សេចក្តីជូនដំណឹង
អង្គភាពសារព័ត៌មាននិងគេហទំព័រអរិយធម៌ សូមប្រកាសជូនដំណឹងដល់ សាធារណជនឲ្យបានជ្រាបថា ឈ្មោះ ឌឹម ទួន សហការីប្រចំាខេត្តក្រចេះ លែងជា សហការីរបស់អង្គភាពសារព័ត៌មានអរិយធម៌ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយ បើថ្ងៃក្រោយឈ្មោះខាងលើទៅនេះ ប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អង្គភាព យើងខ្ញុំមិនទទួលខុសត្រូវឡើយ។
ការិយាល័យនិពន្ធទំនាក់ទំនង ០១២ ៣០៤ ៤០១ ០៩៧ ៩៧៩៨៥៨៥ ០៩៧ ៨២៥២៩០០