ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ រងរបួស​ស្រាល​ម្នាក់ ​

ឡាន​បុក​ម៉ូតូ រងរបួស​ស្រាល​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៤ នេះ នៅលើ​កំណាត់​ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ជនរងគ្រោះ ត្រូវបាន​ប្រជា​ពល រដ្ឋ និង​សមត្ថកិច្ច ជួយ​សែង​មក​ដាក់​លើ​ចិញ្ចើមផ្លូវ និង​ជួយ​ធ្វើ​ចលនា ឱ្យ​រៀង​ធូរ​ខ្លួន​ឡើងវិញ ។ ជន​រង គ្រោះជា​ម្ចាស់​ម៉ូតូ ឈ្មោះ ម៉ែន សារ៉ាត់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហុ៑ន ស្នាក់នៅ​ផ្ទ​ជួល ផ្លូវ លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ជិះ​ម៉ូតូ​ស្មាស់ រី​វូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-9845 ចំណែក​រថយន្ត ដែល​បើក​ចេញពី​ក្នុង​ក្រុម​ហុ៑ន បង្ក​គ្រោះថ្នាក់​នេះ ម៉ាក​កាមរី​ឆ្លាម ពណ៌ កណ្តុរ ល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-1760 បើកបរ​ដោយ​ជនជាតិ​ឥណ្ឌា មិន​ស្គាល់ឈ្មោះ ។​
​មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ពី​កើ​តទៅ​លិច តាមផ្លូវ​លេខ​៣៦០ ពោល​ក្នុង​បំណង​ទៅផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង បើក​ចេញពី​ក្នុងផ្ទះ លេខ ៣៣ ដោយ​មិន​បង្អន់ល្បឿន ហើយ​មិន​មើលមុខមើលក្រោយ ឆ្វេង​ស្តាំ បណ្តាល​ឲ្យ​បុក​ជាមួយ​ម៉ូតូ រង​ការខូចខាត​ទាំងអស់គ្នា ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya