ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បង្កើត​បក្ខពួក​គ្រួសារនិយម​ ក្នុង​អង្គភាព​ ​

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បង្កើត​បក្ខពួក​គ្រួសារនិយម​ ក្នុង​អង្គភាព​ ​

ក្រចេះ​៖ លោក​ប្រធាន​មន្ទី​សុខាភិបាល​ត្រូវបាន​គេ​រិៈ​គន់​ថា​មាន​ភាពមិនប្រក្រតី ក្នុងការ​ដឹកនាំ​អោ​យម​ន្ត្រី​ជំនិតៗ​របស់លោក​ធ្វើ​ភ្លៀង​ផ្គរ​ស្រេច​តែ អំពើ​ចិត្ត​ដែល​ធ្វើអោយ​បុគ្គលិក​សុខាភិបាល​ដែល​ខិតខំ​បំពេញការងារ​មាន ការខកចិត្ត​ជាខ្លាំង​ហើយ​ទាមទារ​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មេត្តា​ចុះ​ពិនិត្យ​ករណីនេះ​ផង​។​ភាពមិនប្រក្រតី​នៃ​ការដឹកនាំ​របស់លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ដែល​ត្រូវបាន​បុ​គ្ក​លិ​ក​រាយការណ៍​មា ន​ដូចជា  ៖
១ -​លោកស្រី ងួន ធា​រី  ប្រធានការិយាល័យ​គណ​នេ​យ្យ​បាន​យក​សន្តិសុខ​ដែលជា​ពលករ​បណ្តែត​ម​ក​ធ្វើការ នៅក្នុង​ការិយាល័យ​គណ​នេ​យ្យ​ហើយ​បានប្រគល់​តួនាទី​និង​សិទ្ឋិ​អំណាច​ចាត់​ចែ ង​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ធ្វើអោយ​មន្ត្រី​ក្របខ័ណ្ឌ​មួយចំនួន​អត់​ការ ងារ​ធ្វើ​។​ថ្មីៗ​នេះ​លោកស្រី ងួន ធា​រី បា ន​ចាត់ចែង​ត្រូវរ៉ូវ​ជាមួយ​ប្រធាន​មន្ទីរ​រៀបចំ​ដាក់​ប្អូន​របស់ខ្លួន ឈ្មោះ​ងួន​ជី​វ័​ន្ត ដែល​ទើបតែ​ជាប់​ក្របខ័ណ្ឌ​ថ្មីៗ​ឲ្យ​ត្រៀម​ធ្វើជា​ប្រ ធាន​គណនេយ្យ​របស់​ម​ន្ទីរ​ពេទ្យ​ខេត្តក្រចេះ​ដែល​ខុស​គោលការណ៍​ច្បាប់ ហិរញ្ញវត្ថុ​ហើយ​ករណីនេះ​បានធ្វើអោយ​បុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់​បាក់ ទឹកចិត្ត​ព្រោះ​បុគ្គល​នោះ​ទើប​ជាប់​ក្របខ័ណ្ឌ​តែ​អាង​អំណាច​បងស្រី​ជា​ប្រធានការិយាល័យ​គណនេយ្យ​ម​ន្ទីរ សុខាភិបាល ដែល​ស្និ​ទ្ឋ​នឹង​លោក​ប្រធាន​មន្ទីរ ។​ប្រការ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយសារ​ខ្លាច​ខាតបង់​ប្រយោជន៍​កាលពី​ខែ សីហា ឆ្នាំ​២០១២​កន្លងទៅ​នៅពេល​លោកស្រី ងួន  ធា​រី  សំរាលកូន​គឺ​លោកស្រី​មិនបាន​ដាក់​ច្បាប់​លំហែរ​មាតុភាព​ទេ​ហើយក៏​មិន​សុំច្បាប់​ដែរ គឺ​លោកស្រី​ងួន​ធា​រី​ធ្វើលិខិត​ផ្ទេរ​សិទ្ឋិ​ជូន​មន្ត្រី​កា​រិ​យា​ល័ យ​ហើយ​ដាក់​មូលហេតុ​ថា​មក​ធ្វើការ​មិនជា​ប់លាប់​។ តែ​លោកស្រី​មាន​សិទ្ឋិ​ចាត់ចែង និង​ចុះហត្ថលេខា​គ្រប់​គ្រប់យ៉ាង​ដោយមាន​ការគាំទ្រ​ឯកភាព​ពី​ប្រធាន​មន្ទីរ​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​បាន​លើក​ជា​សំនួ​រថា​តើ​ចំណុច​នេះ​ត្រឹមត្រូវ​ទេ​តាមច្បាប់​សហ​ល​ក្ខ័​ន្តិ​កៈ​មន្ត្រីរាជការ​ស៊ីវិល​?​។ បើ​គេ​មិនទាន់​ភ្លេច ទេ​កាលពី​ខែធ្នូ​ឆ្នាំ​២០១១​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​បាត់​លុយ​មូលនិធិ​សកល ក្នុង​គំរោង​គ្រុនចាញ់​ចំនួន​ប្រមាណ​ជិត​២​ម៉ឺន​ដុល្លារ​ពី​ទូដែក​ប៉ុន្តែ​មក ដល់ពេលនេះ​មិនមាន​ការស្រាវជ្រាវ​ដាក់ទោស​កំហុស​អ្នកទទួលខុសត្រូវ​ឡើយ​។​បា ន​ត្រឹមតែ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ចំពោះ​អ្នក កាន់​សោរ​ទូរ​ប៉ុណ្ណោះ​។
២-​លោក ខូវ បាន​លី ប្រធានការិយាល័យ​រដ្ឋ​បាល​បុគ្គលិក​។​ក្រៅពី​តួនាទី​ជា​ប្រធានការិយាល័យ​រដ្ឋបាល បុគ្គលិក លោក  ខូវ  បាន​លី  ជា​ប្រធាន​កម្មវិធី​ជម្ងឺអេដស៍​ផង និង​ជា​ប្រធាន​គណៈ​គិលានុបដ្ឋាក​ផង​។
​តួនាទី​ដែល​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ផ្តល់អោយ​នេះ បានធ្វើអោយ​លោក ខូវ បាន​លី  បង្ក​ភាពច្របូកច្របល់ ៖
​ក​- ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​រដ្ឋបាល លោក ខូវ​បាន​លី ពូកែ​ខាង​រត់​ការអោយ​ប្រធាន​មន្ទីរ​ចុះហត្ថលេខា​ផ្លាស់ប្តូរ​បុគ្គលិក ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពី​មណ្ឌល​សុខភាព​មួយ​ទៅ​មណ្ឌល​សុខភាព​មួយ​មិនតិច នាក់​ទេ​ក្នុង​មួយខែៗ ហើយ​អ្នក​ផ្លាស់​សុ់​ទ្ឋ​តែ​ត្រូវ​បង់​សោហ៊ុយ​រត់ការ ទាំងអស់​។
​ខ​-​លាក់បាំង​ឈ្មោះ​ទន្ត​បណ្ឌិត​ឈ្មោះ​រុណ​សុខ​ម៉ា​នី​តា​ដែល​ចូល​បំរើ​ការងារ​តាំង ពីថ្ងៃ​ទី ០៩ មករា ២០១១ រហូតមកដល់​ខែមីនា​ឆ្នាំ​២០១៤​នេះ មិនដែល​មានមុខ​មក​ធ្វើការ​ទេ តែមាន​ឈ្មោះ​បើកប្រាក់​ខែ​រហូត​។
​គ​.​ដាក់​បេសកកម្ម​ត្រួត​ក្នុង​ថ្ងៃ​តែមួយ​ដោយ​ប្រធាន​មន្ទីរ​ចុះហត្ថលេខា ទុកជា​ស្រេច​លើ​បេសកកម្ម​ដែល​មិនទាន់​បំពេញ​ឈ្មោះ  ថ្ងៃខែ ឆ្នាំ ទីកន្លែង ទុកអោយ​លោក ខូវ  បាន​លី  សរសេរ​ដៃ​បំពេញ​ក្នុង​មួយខែៗ​ស្រេច​តែ​អំពើ​ចិត្ត ។​-​ប្រធាន​កម្មវិធី​អេដស៍​បាន​យក​តួនាទី​ប្រធានការិយាល័យ​រដ្ឋបាល ដាក់​បេសកកម្ម​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​មាន​គំរូ​បេសកកម្ម​ដែល​ចុះ ហត្ថលេខា និង​ត្រា​ប្រធាន​មន្ទីរ​ស្រាប់​។
​គ្រាន់តែ​ករណី​មួយ​នេះ​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​តាមរយះ មាតុភូមិ​បានស្នើ​សុំ​ឯកឧត្តម​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មេត្តាជួយ​អន្តរាគមន៍​ផង ព្រោះ​បច្ចុប្បន្ន​មិន​ខ្វះ​ទេ​ធនធានមនុស្ស​ហើយ​នៅក្នុង​កម្មវិធី​អេដស៍​ក៏​មា ន​គ្រូពេទ្យ​ដែរ ហេតុអ្វី​បាន​លោក​ប្រធាន​មន្ទីរ​ឲ្យ​លោក ខូវ​បាន​លី​ដែល ជា​គិលានុប្បដ្ឋាក ទទួល​តំណែង​ជា​ប្រធានការិយាល័យ​រដ្ឋបាល ផង និង​ជា​ប្រធាន​កម្ម​វី​ធី​អេដស៍​ផង​?​។ ឬ​អ្នកដទៃ​មិនចេះ​ធ្វើការ​ឬ​មិនចេះ​លើកជើង​មេ​។ ប្រសិនបើ​មិន​ដោះស្រាយ​បញ្ហា​នេះ​ទេ​គឺ មិន​សក្តិសម​ទៅនឹង​អ្វីដែល​សម្តេច​តេ​ចៅ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ណែនាំ​ឲ្យ​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​នោះទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya