ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ខឹង​គោ​វាយ​រទេះ​ ​

ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ខឹង​គោ​វាយ​រទេះ​ ​

ឧ​ត្ត​រ​មានជ័យ​៖ នគរបាល​យុត្តិធម៌​ត្រូវតែ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ អនុវត្តន៍​តាមច្បាប់​វា​ប្រសើរ​ជាង​យក អំណាច​ដែល​ប្រជាពលរដ្ឋ​ប្រគល់អោយ ទៅប្រើ​ខុស​គោលដៅ ដើម្បី​តែ​ប្រាក់​ធ្វើអោយ​បាត់បង់​កិត្តិយស ប្រមុខ​រដ្ឋាភិបាល​បានប្រកាស ហាម​ដាច់ខាត មិនអោយ​មាន​កុង​ត្រូវ​ជជុះ បើ​មាន​ចៅហ្វាយខេត្ត​នោះ ត្រូវតែ​ទទួលខុសត្រូវ នៅ​ចំណុច​ខ្ទុ​ម សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប៉ូលិស​មួយក្រុម​ទាញរ​បាំងឈើ​ដាក់​កាត់​ផ្លូវ ចាប់​ឡាន​យី​ឌុប​ខ្នាតតូច មួយគ្រឿង​ដឹកឈើ​ជជុះ​លេខ​២ ទុកជា​ច្រើន​ម៉ោង លោក ឡេង វង្ស អាយុ ៥១ ឆ្នាំ ជា​ទាហាន កងពល លេខ​២ គាត់​បាន​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សុខ​សំណាង នៅ​ចំណុច​អូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត ឧ​ត្ត​រ​មានជ័យ មានច្បាប់​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ​អនុញ្ញាតិ​អោយ ប្រភេទ​ឈើ​លេខ​២ ឈើ​ជជុះ យកទៅ ឧ​ត្ថ​ម្ភ​គ្រួសារ​កងទ័ព ចេញពី​អូរ​ក្រូច ម៉ោង ១២.០០ ថ្ងៃត្រង់ មកដល់​កន្លែងកើតហេតុ ម៉ោង​ជិត ៤ រសៀល លោក ឡេង វង្ស បន្តថា ប៉ូលិស​កាក់​ឡាន​គាត់ គាត់​បង្ហាញ​ច្បាប់ តែ​ប៉ូលិស​ថា​គេ​មិន​មើល​ទេ លោក ជូន​ប្រាក់​ថ្លៃ​គុយទាវ ប៉ូលិស​មិន​យក​ដែរ និយាយអោយចំ ប៉ូលិស​ចង់​សន្សំរឿង ដោយ​យូរណាស់​ពេក ខ្ញុំ ឡេង វង្ស បញ្ជា​អោយ​តៃកុង​ឡាន ទាញ​រនាំង​ឈើ​ចេញ ប៉ូលិស​ប្រើពាក្យ​ថា បើ​ហ៊ាន​ចេញ​ឡាន អញ បាញ់ ប៉ូលិស​ទាញ​បា​រ៉ា​ស ពាំង​ពីមុខ​ឡាន​វិញ ពេលនោះ​លោក វង្ស បញ្ជា​អោយឈ្មោះ ម៉ៅ បើកឡាន បុក​បា​រ៉ា​ស​ចេញទៅ ក្រុមប៉ូលិស​ស្ទាក់​ចាប់បាន​លើក​ទី​ពីរ ប៉ូលិស​ចាប់​តៃកុង​ឡាន​វាយខ្នោះ យកទៅ ដាក់គុក លោក ឡេង វង្ស ថា គាត់​អ្នកបញ្ជា​ហេតុ​អី​មិន​ចាប់គាត់ ទៅ​ចាប់​អុ្ន​ក​ទទួលបញ្ជា​ទៅវិញ  នេះ​ជា​រឿង​អយុត្តិធម៌ ។ អ្វីដែល​ហួសចិត្ត​នោះ​លោកស្នងការ ម៉ែន លី ចាប់​ឈើ​មិន​សហការ​ជាមួយ​មន្ត្រី ជំនាញ​ទេ ហើយក៏​មិន​យក​ឡាន​ឈើ​ទៅ​ទុក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឡើយ យកទៅ​ទុក​កណ្តាលផ្លូវ​សាធារណៈ បង្អួត​ស្នាដៃ​គេ​ទៅវិញ  ឯកឧត្តម ម៉ែន លី បានអោយដឹងថា ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ នៅ​ប្រាសាទ តា​ក្របី​ថា ចាប់​តៃកុង​ឡាន​ដាក់គុក​បាន​មួយ​ម៉ោង ឯកឧត្តម​អស់ចិត្ត​ហើយ កុំអោយ​វា​ព្រហើន​ដូច្នេះ​ទៀត រឿងនេះ​ឯកឧត្តម ធ្វើតាម​ច្បាប់​ហើយ បើ​ហ៊ាន​តែ​លែង​ទៅវិញ​ភ្លាមនោះ អ្នកកាសែត​ចុះផ្សាយ​ងាប់​ហើយ នេះ​ស​អោយឃើញថា ឯកឧត្តម ម៉ែន លី ធ្វើតាម​កំហឹង ជាជាង​អនុវត្តន៍​តាមច្បាប់ អ្នកស្រី នាង ណិ​ច អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ម្ចាស់​ឡាន​ថ្លែងថា កងទ័ព​ដេក​ព្រៃ​ការពារ​ទឹកដី ចោល​ប្រពន្ធ​កូន ហូប​អត់ឃ្លាន ខ្វះខាត អ្នកស្រុក​មាន​ភ្លើង​ឆេះ​ផ្ទះ បាន ទាហាន​ជួយ​ពន្លត់ ពេល​ដក​ស្ទុង ច្រូតកាត់ មានមុខ​ទាហាន​នៅ​ជាមួយ​ពលរដ្ឋ​ជានិច្ច តែ​ចំណែក​ប៉ូលិស ហូប​ឆ្ងាញ់ ដេក​ស្រួល ពេល​ពលរដ្ឋ​មាន​បញ្ហា​ម្តងៗ​មិនឃើញ​ប៉ូលិស​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya