ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​លេបថ្នាំ​ធ្វើអត្តឃាត មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្តី​ ​

ស្ត្រី​ម្នាក់​លេបថ្នាំ​ធ្វើអត្តឃាត មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្តី​ ​

កណ្តាល ៖ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។​
ស្ត្រី​រងគ្រោះ​ឈ្មោះ នាង ឡេង អាយុ​២៦​ឆ្នាំ មុខរ​បរជាកសិករ មាន​ប្តី​និង​កូន បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ។ ស្ត្រី​រងគ្រោះ​ក៍ន្លងមក​ធ្លាប់​លេបថ្នាំ​ធ្វើអត្តឃាត​ចំនួន​៣​លើក​រួច មកហើយ តែ​ត្រូវបាន​បុរស​ជា​ប្តី និង​ឪពុកម្តាយ​ជួយ​ទាន់ពេលវេលា ទើប​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ តែ​ម្តងនេះ​ពុំមាន​ន​ណា​ម្នាក់​ជួយ​ទាន់​ពែ​ល​វេលា ស្ត្រី​រងគ្រោះ​ក៍បាន​ស្លាប់​តាម​បំណង​តែម្តង ។​
មុនពេល​កើតហេតុ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៤ បុរស​ជា​ប្ដី​ស្ត្រី​រងគ្រោះ​បាន​បើករថយន្ដ​ដឹក​អង្កាម​ឲ្យ​គេ​នៅ ក្នុងភូមិ ។ ពេលមកដល់​មិនឃើញ​ប្រពន្ធ​នៅផ្ទះ បុរស​ជា​ប្តី ក៏​ប្រើ​កូន​ឱ្យទៅ​ដើររក​ម្តាយ និង​ហៅ​ឲ្យ​ត្រឡប់មកផ្ទះ​។​
​ក្រោយពី កូន​ដើរ​រកឃើញ​ហើយ​នោះ​ក៍បាន​ប្រាប់​ឲ្យ​មក​ផ្ទះ ។ ពេល​ស្ត្រី​រងគ្រោះ​មកដល់​ផ្ទះ​ក៏ ឈ្លោះប្រកែក​ជាមួយ​ប្ដី​យ៉ាងខ្លាំង រឿង​បាត់​ចិញ្ចៀន​ទម្ងន់​មាស​១​ជីក​ន្លះ ។ បន្ទាប់ពី​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​.​ក ស្ត្រី​រងគ្រោះ​ក៍បាន​រត់ឡើង​ទៅលើផ្ទះ​ហើយ​បិទ ទ្វារ សម្ងំ​លេប​ថ្នាំពុល​ដើម្បី​បញ្ចប់ជីវិត​។ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​បុរស​ជា​ប្តី និង​ឪពុកម្តាយ​ដឹង​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល់​ពែ​ល​ទៅដល់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya