ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ចាប់​ខ្លួន​​ជន​​បោក​ប្រាស់​​បាន​លុយរាប់ម៉ឺនដុល្លារ​ពីការ​​ធ្វើ​​ប្លង់​ដី​​អោយ​​ពលរដ្ឋនិងក្រុមហ៊ុន

ចាប់​ខ្លួន​​ជន​​បោក​ប្រាស់​​បាន​លុយរាប់ម៉ឺនដុល្លារ​ពីការ​​ធ្វើ​​ប្លង់​ដី​​អោយ​​ពលរដ្ឋនិងក្រុមហ៊ុន

កំពង់ឆ្នាំង ៖ ជន​បោក​ដ៏ចំណានម្នាក់ ដែល​បាន​រត់ចោលស្រុក​រយៈ​ពេល​​ជាង​៥​ឆ្នាំ​មក​ហើយ​នោះ ក្នុង​រឿង​ឆបោក​យក​ប្រាក់​ពី​​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ប្លង់ដី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​​ខេត្ត​​ចាប់ខ្លួន​តាម​ ដីកា​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៣ ម៉ោង​១១​និង​៣០​នាទី នៅក្នុង​លំនៅ​ឋាន​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បញ្ជូន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា២០១៣។។

លោក ប៉ុល វុទ្ធី នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌកំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​​អោយ​ដឹង​ថា ជន​ឆបោក​រូប​នោះ​ឈ្មោះ ម៉ាត់ យូ​សុះ ហៅ​អឿន អាយុ​៤៦​ឆ្នាំ ជនជាតិ​ឥស្លាម រស់​នៅក្នុង​ភូមិ​ជី​ពូក ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស មានមុខ​របរ​មិន​ពិតប្រាកដ។

គួរ ​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០០៩ ជន​ឆបោក​ខាងលើ​នេះ​បាន​ដើរ​កៀងគរ​ប្រជា ពលរដ្ឋ​ក្នុង​ឃុំ​ក្បាលទឹក​និង​ឃុំ​ ទួល​ខ្ពស់ ស្រុក​ទឹកផុស អោយ​ជឿជាក់​លើ​ខ្លួន​ក្នុង​ការ​រត់​ការ​ធ្វើ​ប្លង់ដី​ចំនួន​១០១​គ្រួសារ​ដោយ ​តំរូវ​អោយ​ម្ចាស់​ដី​បង់ថ្លៃ​សេវា​ពី​២៥​ម៉ឺន​ទៅ​១​លាន​រៀល​ក្នុង​មួយ​ គ្រួសារៗ ទៅតាម​ចំនួន​ប្លង់ដី​ម្នាក់ៗ។ ក្រោយពី​បាន​ឯកសារ​ដី​ពីអាជ្ញាធរ​មូលដ្ឋាន​ជន​ឆបោក​រូប​នោះ​បាន​យក​ឯកសារ​ សំរាប់​ធ្វើ​ប្លង់ដី​ទាំងអស់​នោះ​ទៅ​លក់​បន្ត​អោយ​ក្រុមហ៊ុន​មួយទៀត បន្ទាប់ពី​ទទួល​បាន​លុយ​ថ្លៃ​ដី​ពី​ក្រុមហ៊ុន​រាប់​ម៉ឺន​ដុល្លារ​រួចមក រូបគេ​បាន​គេច​ខ្លួន​ចេញ​បាត់​ពី​មូលដ្ឋាន។ ករណី​ខាងលើ​នេះ​ក៏​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រីរាជការ​ក្នុងស្រុក​និង​ ក្នុង​ខេត្ត​មួយចំនួន​ផង​ដែរ។

យោង​តាម​ដី​កាបង្គាប់​អោយ​នាំ​ខ្លួន​លេខ​៧៤/២០១៣ ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៣ របស់​ចៅក្រម​ស៊ើបសួរ សុទ្ធ សំអោក និង​យោង​តាម​បទ​បញ្ជា​របស់​លោក​ស្នងការ​នគរបាល​ខេត្ត សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​បន្តបន្ទាប់​ហើយ​ចាប់បាន​ជន​ឆបោក​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៣។

ក្រោយពី ​ធ្វើការ​សាកសួរ​យក​ចម្លើយ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ហើយ​ត្រូវ​សាលាដំបូង​ខេត្ត​បញ្ជូន​ជនល្មើស​ដាក់​ពន្ធនាគារ​ខេត្ត​តែម្តង។

លោក ប៉ុល វុទ្ធី នាយការិយាល័យ​នគរបាល​កំរិត​ធ្ងន់​ខេត្ត​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ មូលដ្ឋាន ឈប់​ចាញ់បោក​ការឃោសនា​របស់​ជនខិលខូច​ដូច​ជន​ខាងលើ​នេះ ប្រសិនបើ​មាន​ករណី​បែបនេះ​សូម​បងប្អូន​រាយ​ការ​ណ៍ជាបន្ទាន់​មក​ប៉ុស្តិ៍​ រដ្ឋបាល​នគរបាល​នៅ​តាម​មូលដ្ឋាន ឬ​រាយ​ការណ៍​មក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត​ដោយ​ផ្ទាល់​ដើម្បី​សមត្ថកិច្ច​ ចាត់​ការ​ទាន់​ពេលវេលា៕

ដោយ៖ ឆ្នំាងដី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya