កំពង់ធំ៖ ករណីដែលមានការភ្ញាក់ផ្អើលខាងលើនេះពីតំបូងឡើយប្រជាពលរដ្ឋនាំគ្នាសន្និដ្ឋានថាជាករណីឃាតកម្មដោយសារជនរងគ្រោះគឺជាសកម្មជនរបស់គណបក្សប្រឆាំង!បន្ទាប់ពីខាងសមត្ថកិច្ចជំនាញ ខាងគ្រូពេទ្យ អាជ្ញាធរឃុំ ព្រមទាំងសាច់សារលោហិតនៃសពបានមកដល់ ធ្វើការស្រង់សាកសពមកលើគោក រួចធ្វើកោសលវិនិច្ឆ័យទៅទើបដឹងច្បាស់ប្រាកដថា!ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាថៅកែឡអិដ្ឋក្បឿង និងស្នាក់នៅភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុកក្បែរកន្លែងកើតហេតុខាងលើនេះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូស្រវឹង ធ្លាក់ថ្នល់ពីចំណុចគៀនគល់ស្ពាន មកខាងក្រោម បោកក្បាល ផុងលលា ធ្លាក់ចូលទៅក្នុងទឹកទាំងមនុស្សនិងម៉ូតូម៉ាកគុប៧០ជ្រុងអាគុយស្ងួតពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1S7144 បណ្តាលឲ្យជ្លក់ទឹកស្លាប់តែម្តងទៅ។ ហើយក៏មិមែនជារឿងឃាតកម្មនោះទេ។
តាមប្រភពព័ត៌មានពីសាច់ញាតិ និងមិត្តភ័ក្រនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ជាថៅកែឡអិដ្ឋក្បឿង បច្ចុប្បន្ន ឡអិដ្ឋរបស់គាត់នេះឈប់តំណើការ១រយៈមកហើយ ចំណែករូបគាត់បន្ទាប់ពីមានបញ្ហាបន្តិចបន្តួចជាមួយគ្រូសារមក ភរិយារបស់គាត់បានទៅនៅឯស្រុកកំណើតខេត្តកំពង់ចាម គាត់ស្នាក់នៅចាំយាមឡរតែម្នាក់ឯង ជារៀងរាល់ថ្ងៃរូបគាត់តែងតែដើរលេងផឹកស៊ីរហូតដល់យប់រំលងអាធ្រាតទើបវិលត្រឡប់មកកន្លែងស្នាក់នៅខាងលើវិញ។ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏គ្មានអ្នកណាម្នាក់ដឹងថាវាកើតឡើងនៅវេលាម៉ោងប៉ុន្មាននោះដែរ។ពីព្រោះនៅជិតកន្លែងកើតហេតុផ្ទះប្រជាពលរដ្ឋនោះទេ!ទាល់តែវេលាម៉ោងជាង៧ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ទើបគេប្រទះឃើញសាកសពនិងម៉ូតូនៅក្នុងទឹកខាងក្រោមស្ពានធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សឈូរឆរចោមរោមមើលតែម្តងទៅ៕ ដោយអ៊ួងសុផាត
» ព័ត៌មានជាតិ » មានការភ្ញាក់ផ្អើល លើកំណាត់ផ្លូវជាតិលេខ៦អា ចំណុចក្រោមស្ពានអុកតាអោន