ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឈើប្រណីត​លេខ២​ជាង​២០​ម៉ែត្រ​ត្រូវ​ប៉ូលិស​បង្រ្កាប​ក្នុង​ទីតំាង​ស្តុកឈើនៅកោះធំ

ឈើប្រណីត​លេខ២​ជាង​២០​ម៉ែត្រ​ត្រូវ​ប៉ូលិស​បង្រ្កាប​ក្នុង​ទីតំាង​ស្តុកឈើនៅកោះធំ

កណ្តាល៖ឈើប្រណីតលេខ២ ប្រភេទឈើម្រេញ រាប់រយដុំ សរុបជាង២០ម៉ែត្រគូប ដែលឈ្មួញស្តុកក្នុងដីឡូត៍ មួយកន្លែង ស្ថិតក្នុងភូមិកប៉ាល់គ្រឿង ឃុំសំពៅលូន ស្រុកកោះធំ ត្រូវបានប៉ូលិសខេត្តកណ្តាល ធ្វើការឡោមព័ទ្ធ ទីតំាងអស់ រយៈពេល មួយយប់ ហើយបានឆែកឆេររកឃើញបង្រ្កាបបាន កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ។ ហើយ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ដដែល ឈើដែលបង្រ្កាបបានត្រូវប្រគល់ឲ្យខាង រដ្ឋបាលព្រៃឈើតាខ្មៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបទីតំាងស្តុកឈើប្រណីត ដែលបំរុង នំាចេញទៅប្រទេស វៀតណាម គឺសមត្ថកិច្ចបានឡោមព័ទ្ធទីតំាងអស់រយៈ ពេលមួយ យប់ គឺបន្ទាប់ពីទទួលបានព័ត៌មានពីកំលំាង រាយការណ៍។

ដោយឡែកបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកោះធំ បានឲ្យដឹងថា ទីតំាងដីដែល ស្តុកឈើនោះ គឺជាដី របស់ឈ្មោះផា ជាឈ្មួញម្នាក់ក្នុងចំណោមឈ្មួញជាច្រើនទៀត ដែលរកស៊ីឈើខុសច្បាប់នោះ ហើយឈើដែល ស្តុកទុកនោះ គឺសំរាប់ទុកដឹកយកទៅឲ្យ មេឈ្មួញវៀតណាមម្នាក់ឈ្មោះយុង ដែលចាំទិញនៅទល់ដែន វៀតណាម។

គួរបញ្ជាក់ថា ដីឡូត៍ដែលស្តុកឈើនោះ គឺមានទំហំប្រមាណទទឹង៣០ម៉ែត្រ និង បណ្តោយប្រហែល៣០០​ទៅ​៤០០ម៉ែត្រ ជាប់មាត់ទន្លេបាសាក់ហើយធ្វើរបងបិទជិត ហើយក្នុងខណៈដែលសមត្ថកិច្ចធ្វើការ​បង្រ្កាបត្រូវ​បាន​បិទ​ទ្វារជិតមិនឲ្យអ្នកកាសែត ចូលយកព័ត៌មានទេ ដូចជាមានអាថ៌កំបំាងអ្វីមួយលាក់មិនឲ្យគេដឹង៕

ដោយ៖ ដំា ជា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya