ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពុករលួយ​លើស​ដើម​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ពុករលួយ​លើស​ដើម​

​ឧ​ត្ត​រ​មានជ័យ​៖ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក គង់ ភឿន រួម​និង​បក្ខ ពួក​ត្រូវបាន​មន្ត្រីក្រោមឱវាទ​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​លើស​ដើម​ទៅទៀត បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង របស់​មន្ត្រីក្រោមឱវាទ​១១​នាក់មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ចាត់ការ​អ្វី​ទាំងអស់​។​

​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី លោក គង់ ភឿន ត្រូវបានតែងតាំង​ធ្វើជា​ប្រធាន​មន្ទីរ​ពេលណា​មក​រូបគាត់​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​ពេលនោះ​មកជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​ជាច្រើន​កើតការ​ក្តៅក្រហាយ​ពីព្រោះ​ប្រធាន​មន្ទីរ​រូបនេះ​ពូកែ​ប្រព្រឹត្ត​អំពើពុករលួយ​សូម្បីតែ​ប្រាក់​បេសកកម្ម​របស់​មន្ត្រីរាជកា​រក៍​ប្រធាន​មន្ទីរ​រូបនេះ​កឹ​ប​កេង​ដែរ​។​

​ដោយសារ មិនអាច​តស៊ូ​ទ្រាំ ចំពោះ​អំពើពុករលួយ​នេះ​តទៅទៀតបាន មន្ត្រី​នៅ ក្នុង​មន្ទីរ​ចំនួន​១១​នាក់​ក៍បាន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ ទាមទារ​ឲ្យ​មានការ​ចាត់​វិធាន​លើ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ របស់លោក គង់ ភឿន និង​បក្ខពួក​។ ប៉ុន្តែ​មកដល់ពេលនេះ​ដោយសារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​បើក​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​ខាងលើ​នោះ បានធ្វើ​ឲ្យ លោក គង់ ភឿន កាន់តែ​បានចិត្ត​និង​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ
​ដូចជា ការជួសជុល​ថែទាំ​ផ្លូវលំ​ជនបទ គម្រោង​ជីក​អណ្តូង​ទឹកស្អាត និង​ប្រាក់​បុ​រេ​ប្រ ទាន​។ ដោយ​គម្រោង​នីមួយៗ ដោយ​លោក គង់ ភឿន និង​បក្ខពួក​ស៊ុមគ្រលុំ​គ្នា​លេប​ត្របាក់ ស្ទើរ​គ្មាន​សល់​។

​ចំណែក​មន្ត្រីរាជការ​ជាច្រើន លោក គង់ ភឿន មិន​ព្រម​ផ្តល់​ការងារ​ឲ្យ​ធ្វើតាម​តួនាទី​មុខជំនាញ​នោះ ទេ ដោយ​ធ្វើការ​តាមបែប​បិទបាំង ការងារ​ណា​ដែលមាន​ខ្ទង់​ប្រាក់​ច្រើន​គឺ​គាត់​ធ្វើ​តែ ពីរ​បីនាក់​ប៉ុណ្ណោះ​។ ដោយសារ មន្ត្រីក្រោមឱវាទ​ចំនួន​១១​រូប​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ អង្គភាព​មួយ​នេះ​មិនបាន​បើក​ការស៊ើបអង្កេត​បន្តិច​ទាល់តែសោះ​នោះ ធ្វើឱ្យ​លោក គង់ ភឿន បាន​បន្ត​ប្រព្រឹត្ត អំពើពុករលួយ កាន់តែខ្លាំង​ទ្វេ​ឡើង​ថែមទៀត ព្រោះ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​អភិវឌ្ឍន៍​ជន បទ​ធ្វើជា​ខ្នងបង្អែក​៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya