ភ្នំពេញ ៖ ការិយាល័យកាសែតអរិយធម៌មិនធា្លប់បានប្រើបុគ្គលិកណាម្នាក់ ប្រើកាតទៅ រកលុយពុករលួយពីមន្រ្តីគយនៅច្រកទ្វារជ្រៃធំខេត្តកណ្តាលម្តងណាឡើយ។
ដូច្នេះបើស្ថាប័នគយបានឃើញអ្នកយកឈ្មោះកាសែត អរិយធម៌ ចុះទៅទារលុយសូម ចាប់ទុកឲ្យផង។
កាលពីលេខចេញផ្សាយមុនៗ ការិយាល័យកាសែតអរិយធម៌បានចុះផ្សាយអំពីភាពមិន ប្រក្រតី របស់លោក មួង ដារ៉ា មេគយច្រកទ្វារជ្រៃធំថា បានឃុបឃិតគ្នាជាមួយ ឈ្មួញ ពាក់ផ្កាយនំាគ្រឿងសំណង់ពីប្រទេសវៀតណាម រួច បន្ទាបថ្លៃពន្ធនំាចូល ប្រយោជន៍យកលុយចែកគ្នាធ្វើជាសេដ្ឋី។ ក្រោយពីចុះផ្សាយជាច្រើនលេខ។ ស្រាប់តែ
ការិយាល័យយើងខ្ញុំទទួលព័ត៌មានថា «មានជនក្លែងបន្លំធ្វើខ្លួនជាភ្នាក់ងារ កាសែត អរិយធម៌ ដើម្បីទៅយកប្រាក់ពី មន្រ្តីគយនៅជ្រៃធំ ថ្នូរនឹងការឈប់ផ្សាយ ព័ត៌មាន អាស្រូវរបស់លោកមួង ដារ៉ា បន្តទៅទៀត»។ ដូច្នេះការិយាល័យ យើងខ្ញុំមិនបានប្រើ ភ្នាក់ងារឲ្យទៅកោសរូសលុយពុករលួយម្តងណាទេ កាសែតយើងក៏មិនធ្លាប់យកលុយ ថ្នូរនឹងការបិទព័ត៌មានអាស្រូវរបស់បុគ្គលខិលខូចដែរ»។
បើអាជ្ញាធរឬសមត្ថកិច្ចក៏ដូចជាមន្រ្តីពាក់ព័ន្ធ បើបានឃើញជនណាយកឈ្មោះ កាសែត អរិយធម៌ទៅប្រើដើម្បី រកផលប្រយោជន៍ សូមសួរនំារកកាតសំគាល់ខ្លួន។ បើអត់ទេ សូមឃាត់ទុកឲ្យផង ព្រោះសព្វថ្ងៃនេះមានជនឆក់ ឱកាសកំពុងឡបប៊ី ជាមួយមន្រ្តីគយដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យខូចឈ្មោះនិងក្រមសីលធម៌ វិជ្ជាជីវៈ អ្នក កាសែតអរិយធម៌។ កាសែតអរិយធម៌មានគោលការណ៍ថា «ឃើញយ៉ាងម៉េចឮ យ៉ាងណាសរសេរយ៉ាងនោះ បើ ដឹងហើយឮហើយ មិនសរសេរគឺក្បត់នឹង វិជ្ជាជីវៈ អ្នកកាសែត»។ ដូច្នេះកន្លងមកការិយាល័យនិពន្ធយើងទទួលបាន
ព័ត៌មានថា «លោកមួង ដារ៉ា ធ្វើបាបអ្នករកស៊ីឃុបឃិតជាមួយឈ្មួញធំៗ
កិបកេងនិងបំបាត់លុយពន្ធធ្វើឲ្យរដ្ឋ បាត់បង់ថវិកា»។ ប៉ុន្តែព័ត៌មានទាំងនោះ
មិនអាចទំនាក់ទំនងលោកមួង ដារ៉ា បានទេ។ យើងសង្ឃឹមថា លោក មួង ដារ៉ា
នឹងចេញមុខបកស្រាយនៅពេលវេលាសមស្របណាមួយមិនខានឡើយ។ ពិសេសបើជនណាម្នាក់ទៅ ឡបប៊ីជាមួយលោក សូមលោកសហការជាមួយយើងខ្ញុំ ដើម្បីចាប់ជនខិលខូចទាំងនោះ យកទៅផ្តន្ទាទោសតាម ច្បាប់។
សូមជនឆ្លៀតឱកាសទាំងឡាយកុំធ្វើជា«សត្វស្វាស៊ីបាយរួចលាបមាត់ពពែ» ឲ្យសោះ ប្រយ័ត្នជាប់ខ្នោះ៕
ដោយ៖ អរិយធម៌