ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» វិភាគ​នយោបាយ » ប្រជា​ធិបតេយ្យ​ពី​មុន​និង​បច្ចុប្បន្ន

ប្រជា​ធិបតេយ្យ​ពី​មុន​និង​បច្ចុប្បន្ន

ក្រោយពីព្រះចៅអធិរាជប្រទេសជប៉ុន ប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី១៥ ខែសីហា ឆ្នំា១៩៤៥មក បារំាងក៏ ចូលមកធ្វើអាណានិគមនៅប្រទេសកម្ពុជាវិញ។ ប៉ុន្តែនៅថ្ងៃ ទី៦ខែមករាឆ្នំា១៩៤៦ បារំាងបានចុះហត្ថលេខាលើ អនុសញ្ញាមួយឲ្យកម្ពុជា មានស្វ័យ ភាពខាងរដ្ឋបាលនិងសន្យាឲ្យកម្ពុជាមានរដ្ឋធម្មនុញ្ញ និងមានសិទ្ធិបង្កើត គណបក្ស នយោបាយជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា។

យោងតាមអនុសញ្ញានោះ គណបក្សនយោបាយ៣ត្រូវបានបង្កើតឡើងគឺ ១-គណបក្សប្រជាធិបតេយ្យដឹកនំា ដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស និងលោក អៀវ កើស ២-គណបក្សសេរីភាពដឹកនំាដោយព្រះអង្គម្ចាស់ នរោត្តម នរិន្ទដេត ៣-គណបក្សប្រជាធិបតេយ្យជឿនលឿន ដឹកនំាដោយព្រះអង្គម្ចាស់ នរោត្តម ម៉ុងតាណា ហើយក៏មានបេក្ខជនមួយចំនួនទៀត បានឈរឈ្មោះជាឯកត្តនាមដែរ។

មេដឹកនំាគណបក្សទាំង៣នេះ មានមួយអង្គជារាជវង្សសែស៊ីសុវត្ថិ និង២ពីរអង្គទៀត ជារាជវង្ស ខ្សែនរោត្តម ដែលជាខ្សែព្រះមហាក្សត្រនរោត្តមសីហនុដែរ។

លទ្ធផលបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ខែកញ្ញាឆ្នំា១៩៤៦ ក្នុងចំណោមអាសនៈ នៅក្នុងរដ្ឋសភាសរុប ៦៧អាសនៈ គណបក្សប្រជាធិបតេយ្យទទួលបាន៥០អាសនៈ គណបក្សសេរីភាពទទួលបាន១៤អាសនៈ និង បេក្ខជនឈរឈ្មោះជាឯកត្តនាម ទទួលបាន៣អាសនៈ។

ក្រោយពីទទួលជ័យជម្នះ គណបក្សប្រជាធិបតេយ្យបានតាក់តែងរដ្ឋធម្មនុញ្ញមួយ ដោយប្រគល់អំណាចស្ទើរ តែទំាងស្រុងទៅឲ្យរដ្ឋសភា ឯព្រះមហាក្សត្រគេទុក អំណាច ឲ្យបន្តិចបន្តួចប៉ុណ្ណោះ ជាហេតុធ្វើឲ្យមានទំនាស់ រវាងព្រះមហាក្សត្រនិងគណបក្ស ប្រជាធិបតេយ្យតែម្តងទៅ។

នៅក្នុងឆ្នំា១៩៥៥ សម្តេចព្រះនរោត្តមសីហនុ បានដាក់រាជសម្បត្តិថ្វាយទៅ ព្រះបិតា ព្រះអង្គ ព្រះនាមនរោត្តម សុរាម្រឹត ដើម្បីចូលប្រឡូកក្នុងឆាកនយោបាយវិញ។ ព្រះអង្គបានបង្កើតចលនាសង្គមរាស្រ្តនិយមនៅថ្ងៃទី២៣ ខែមីនា ហើយគណបក្ស នយោបាយចំនួន៨ បានចូលរួម។ ឯគណបក្ស២ទៀត គឺគណបក្សប្រជាធិបតេយ្យនិង គណបក្សប្រជាជន មិនព្រមចូលរួមនោះ ត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញ យ៉ាងខ្លំាង ពីអាជ្ញាធរមានសមត្ថកិច្ច។ លទ្ធផលនៃការបោះឆ្នោតចលនាសង្គមរាស្រ្តនិយម ទទួល បានការគាំទ្រចំនួន៦៣០.៦២៥សំឡេង ក្នុងចំណោម អ្នកបោះឆ្នោតសរុប ៧៦១.៩៥៨នាក់។

ចាប់ពីពេលនោះមក គឺជារបត់នយោបាយថ្មីមួយ ដែលប្រទេសកម្ពុជាគ្រប់គ្រង ដោយចលនាសង្គមរាស្រ្តនិយម មិនមែនគណបក្សនយោបាយផ្សេងទៀតឡើយ។ រហូតដល់ក្រោយរដ្ឋប្រហារថ្ងៃទី១៨ខែមីនាឆ្នំា១៩៧០ របប សាធារណរដ្ឋខ្មែរ របស់ លោកសេនាប្រមុខ លន់ នល់ បានបង្កើតឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមបែបសហរដ្ឋអាមេរិកវិញម្តង។ ប៉ុន្តែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាចចាប់ពីឆ្នំា១៩៧៥ ដល់ ដើមឆ្នំា១៩៧៩ ប្រទេសកម្ពុជាយើងត្រូវក្លាយជាសមុទ្រឈាមនៃលទ្ធិកុម្មុយនិស្តកម្ពុជាប្រជាធិបតេយ្យ ប្រល័យ ពូជសាសន៍យ៉ាងសាហាវព្រៃផ្សៃបំផុត។

ដោយសារគណបក្សប្រជាជនសព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងក៏អាចមានជីវិតឡើងវិញ ដោយសារថ្ងៃ៧មករាឆ្នំា ១៩៧៩។ ប៉ុន្តែសង្រ្គាមនៅតែបន្តរុំារ៉ៃរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ខែ តុលា ឆ្នំា ១៩៩១ ហើយក្រោយលទ្ធផលនៃការបោះឆ្នោតឆ្នំា១៩៩៣មក កម្ពុជាបានប្រកាន់យកនូវរបបប្រជាធិបតេយ្យ សេរីពហុបក្សជាថ្មីឡើងវិញ។

ចាប់ពីឆ្នំា១៩៩៨មក គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះកាន់តែច្រើនឡើងៗ តែក៏គ្មានបំណង បំបាត់គណបក្សផ្សេងៗទៀត ឬចង់បង្រួបបង្រួមជាចលនាតែមួយ ដូចកាលឆ្នំា១៩៥៥ដែរ គឺនៅតែប្រកាន់យក លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជារៀង រហូត។ ដូច្នេះនេះជាការបង្ហាញឲ្យឃើញច្បាស់ថា លទ្ធិប្រជាធិបតេយ្យ ពីសម័យមុនៗ និងសម័យបច្ចុប្បន្ននេះមានការខុសប្លែកពីគ្នាទាំងអាយុកាល ទាំងសកម្មភាពជាក់ស្តែង ហើយវា នឹងឋិតថេរយូរអង្វែងទៅមុខទៀតជាមិនខាន៕

ដោយ៖ ម៉ារីណា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya