ឧត្តរមានជ័យ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ លោក គង់ ភឿន រួមនិងបក្ខ ពួកត្រូវបានមន្ត្រីក្រោមឱវាទនាំគ្នាប្រព្រឹត្តអំពើពុករលួយលើសដើមទៅទៀត បន្ទាប់ពីទទួលពាក្យបណ្តឹង របស់មន្ត្រីក្រោមឱវាទ១១នាក់មកអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការអ្វីទាំងអស់។
ប្រភពពីមន្ត្រីក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យបានឲ្យដឹងថាចាប់តាំងពី លោក គង់ ភឿន ត្រូវបានតែងតាំងធ្វើជាប្រធានមន្ទីរពេលណាមករូបគាត់បានប្រព្រឹត្តអំពើពុករលួយតាំងពីពេលនោះមកជាបន្តបន្ទាប់ធ្វើឲ្យមន្ត្រីក្រោមឱវាទជាច្រើនកើតការក្តៅក្រហាយពីព្រោះប្រធានមន្ទីររូបនេះពូកែប្រព្រឹត្តអំពើពុករលួយសូម្បីតែប្រាក់បេសកកម្មរបស់មន្ត្រីរាជការក៍ប្រធានមន្ទីររូបនេះកឹបកេងដែរ។
ដោយសារ មិនអាចតស៊ូទ្រាំ ចំពោះអំពើពុករលួយនេះតទៅទៀតបាន មន្ត្រីនៅ ក្នុងមន្ទីរចំនួន១១នាក់ក៍បានប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ទាមទារឲ្យមានការចាត់វិធានលើករណីប្រព្រឹត្តអំពើពុករលួយ របស់លោក គង់ ភឿន និងបក្ខពួក។ ប៉ុន្តែមកដល់ពេលនេះដោយសារអង្គភាពប្រឆាំងអំពើពុករលួយ មិនបានបើកការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយខាងលើនោះ បានធ្វើឲ្យ លោក គង់ ភឿន កាន់តែបានចិត្តនិងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដូចជា ការជួសជុលថែទាំផ្លូវលំជនបទ គម្រោងជីកអណ្តូងទឹកស្អាត និងប្រាក់បុរេប្រ ទាន។ ដោយគម្រោងនីមួយៗ ដោយលោក គង់ ភឿន និងបក្ខពួកស៊ុមគ្រលុំគ្នាលេបត្របាក់ ស្ទើរគ្មានសល់។
ចំណែកមន្ត្រីរាជការជាច្រើន លោក គង់ ភឿន មិនព្រមផ្តល់ការងារឲ្យធ្វើតាមតួនាទីមុខជំនាញនោះ ទេ ដោយធ្វើការតាមបែបបិទបាំង ការងារណាដែលមានខ្ទង់ប្រាក់ច្រើនគឺគាត់ធ្វើតែ ពីរបីនាក់ប៉ុណ្ណោះ។ ដោយសារ មន្ត្រីក្រោមឱវាទចំនួន១១រូបប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយហើយ អង្គភាពមួយនេះមិនបានបើកការស៊ើបអង្កេតបន្តិចទាល់តែសោះនោះ ធ្វើឱ្យលោក គង់ ភឿន បានបន្តប្រព្រឹត្ត អំពើពុករលួយ កាន់តែខ្លាំងទ្វេឡើងថែមទៀត ព្រោះមានថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្រសួងអភិវឌ្ឍន៍ជន បទធ្វើជាខ្នងបង្អែក៕ ដោយ៖ ព្រហ្ម វិលៀម