ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោកស្រី ស៊ុយ សុផាន ស៊ីដាច់​លុយ​ជាង​១២​លាន​ដុល្លារ​ ​

លោកស្រី ស៊ុយ សុផាន ស៊ីដាច់​លុយ​ជាង​១២​លាន​ដុល្លារ​ ​

ភ្នំពេញ ៖ ប្រភពព័ត៌មាន​ដែល​ទើបតែ​បែកធ្លាយ​ក្នុងពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា លោកស្រី ស៊ុយ សុផាន បាន​ស៊ី ដាច់​លុយ​ពី​អ្នកវិនិយោគ​ជនជាតិ​កូរ៉េ ចូលសញ្ជាតិ​ខ្មែរ ជាង​១២​លាន​ដុល្លារ មិន​ព្រម​សង​ទៅ​ម្ចាស់​គេ​វិញ​ទេ ទោះបីជា​ធ្លាប់មាន​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន យ៉ាងណាក៏ដោយ​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​ខែមិថុនា​ឆ្នាំ​២០០៧ លោក​សុង ដុង​ស៊ូ ជនជាតិ​កូរ៉េ បាន​ទិញ​ដី​ទំហំ ៤៣.២៤៦.៨៤ ម៉ែត្រការ៉េ ពី​លោកស្រី ស៊ុយ សុផាន ក្នុង​១​ម៉ែត្រការ៉េ​៦៣០​ដុល្លារ សរុប​ទាំងអស់ ២៧.២៤៥.៦១០​ដុល្លារ​។ លុះ​ក្រោយមក​លោក​ដុង ស៊ូ បាន​កក់​ប្រាក់​ចំនួន ២.៧២៤.៥៦១​ដុល្លារ​។ លុះ ក្រោយមក​លោក​ដុង ស៊ូ បានប្រគល់​ប្រាក់​ចំនួន ១០.៨៩៨.២៤៤​ដុល្លារ ដោយ​ចេញ​សែក​ឲ្យ​ចំនួន​១០​សន្លឹក ក្នុង​១​សន្លឹក​ស្មើនឹង​ទឹកប្រាក់​ចំនួន ១.០៨៩.៨២៤ ដុល្លារ​។​
ប្រភព​បាន​បន្តថា ក្រោយពី​លោកស្រី ស៊ុយ សុផាន បាន​យកប្រាក់​កក់​និង​ប្រាក់​បន្តបន្ទាប់​រួចមក គឺ​លោក ស្រី ល្បិច​កិច្ចកល​ដើម្បី​ក្រឡុក​ជនបរទេស​។ ក្រោយមក​លោកស្រី​បាន​ប្តឹង​រំលាយ​កិច្ចសន្យា​ទាំងអស់ ហើយ​សុំ​សងលុយ​កក់​និង​លុយ​សែក​១០​សន្លឹក​នោះ​វិញ​។ ប៉ុន្តែ​តាំងពី​ឆ្នាំ​២០០៧ មកដល់ពេលនេះ​លោកស្រី ស៊ុយ សុផាន មិន​ព្រម​ប្រគល់​លុយ​នោះ​ទៅ​ម្ចាស់​ដើម​វិញ​ទេ ទោះបី​ជាមាន​សាលក្រម​ពី​តុលាការ​ក៏ដោយ​។​
ប្រភព​បាន​បន្តថា ក្រោយមក​លោក​ដុង ស៊ូ បាន​សុំ​អន្តរាគមន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​លោក ស៊ីន ហ្យ​នស​ក អតីត​ឯកអគ្គ​រាជ​ទូក​កូរ៉េ​ប្រចាំ​កម្ពុជា​ថែមទៀត​ផង​។ ក្រោយមក​ក៏មាន​ការព្រមព្រៀង​គ្នា​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​លោកស្រី ស៊ុយ សុផាន ប្រគល់​ដី​២០០០​ម៉ែត្រការ៉េ​នៅ​បុរី​កីឡា​ឲ្យ​ទៅ​លោក ដុង ស៊ូ តែ​លោកស្រី ស៊ុយ សុផាន មិន​ស្តាប់​។ សូម្បី​អគ្គរាជ​ទូក​កូរ៉េ កាលណោះ​ក៏​ធ្លាប់​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា រឿងនេះ​វា​អយុត្តិធម៌​ខ្លាំងណាស់​ផងដែរ​។ ដី​ក៏​មិន​ប្រគល់​លុយ​ក៏​មិន​ឲ្យ​។​លោកស្រី ស៊ុយ សុផាន បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដោយ​គេ​មិនដឹងថា សាលាឧទ្ធរណ៍​ចាត់ការ​បែបណា​នៅឡើយ​ទេ​។ សូមបញ្ជាក់ថា ដី​ដែល​លោកស្រី ស៊ុយ សុផាន លក់​កាលណោះ​ក្នុងតម្លៃ​១​ម៉ែត្រការ៉េ​៦៣០​ដុល្លារ ឥឡូវ​ដី​នោះ​ឡើងថ្លៃ​ដល់ ១​ម៉ែត្រការ៉េ ២០០០​ដុល្លារ​ឯណោះ​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា លោក​ដុង ស៊ូ បាន​ហៅ​លោកស្រី ស៊ុយ សុផាន ថា ខ្ញុំ​មិនដែល​ឃើញ​ស្រី ណា​អាក្រក់​ហួសហេតុ​អ៊ីចឹង​ទេ ក្នុង​លោក​នេះ​។ មិនតែប៉ុណ្ណោះ​លោក​ដុង ស៊ូ បាន​ហៅ​ទៀតថា លោកស្រី ស៊ុយ សុផាន គ្មាន​សតិ​ស​ម្ប​ញ្ញៈ​ជា​មនុស្ស​ទេ​។ បើ​អ្នកវិនិយោគ​ខ្មែរ​យើង​ធ្វើ​តែ​របៀប​យ៉ាងហ្នឹង តើ​ឲ្យ​អ្នកវិនិយោគ បរទេស​ណា​គេ​ហ៊ាន​ចូល​រកស៊ី​ស្រុក​ខ្មែរ​ទៅ​? គេ​មិនដឹងថា ព័ត៌មាន​ខាងលើនេះ​ពិត​ត្រឹម​កំរិតណា​នោះទេ កាសែត​អរិយធម៌​មិនអាច​ទំនាក់ទំនង​លោកស្រី ស៊ុយ សុផាន ដើម្បី​សុំ​ការបកស្រាយ​បានទេ កាលពី​ម្សិលមិញ​។ ទោះជា​យ៉ាងណាក្តី យើង​នឹង​ស្រាវជ្រាវ​ករណី​ទាំងនេះ​មក​ចុះផ្សាយ​ជូន​មិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​ទៀត ខណៈ ទទួលបាន​ព័ត៌មាន​ថ្មី​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya