ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តារា​ម៉ូ​ដែល​របស់​ចិន​នាង Wu ZhongEr ​

តារា​ម៉ូ​ដែល​របស់​ចិន​នាង Wu ZhongEr ​

នាង Wu ZhongEr ជា​កំពូល​តារា​ម៉ូ​ដែល​ចិន​មួយរូប​ដែល​កំពុងមាន​ឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​លើ​វិថី​សិល្បៈ​បង្ហាញ​ម៉ូដ​របស់​ចិន ។ តារា​ម៉ូ​ដែលមាន​រាង​ស្រ​ឡូ​ន​សិច​ស៊ី​រូបនេះ​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​ផងដែរ​មាន​ចាប់ អារម្មណ​យ៉ាងខ្លាំង​ជា​មួយរូប​សម្រស់​ដ៏​ស្រស់​សោភា​ដូច​ទេពអប្សរ​នា​ឋានកណ្តាល ។​

​កំពូល​តារា​ម៉ូ​ដែល​នាង Wu ZhongEr ធ្លាប់​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់​ជា​ញឹកញាប់​ដោយ​ការបង្ហាញ​ខ្លួន​ដែល​សម្ញែង​នូវ​ភាព​សិច​ស៊ី​គួរ​ញាក់​បំផុត ។ ជា​រើ​យៗ​តារា​រូបនេះ​តែងតែ​ទទួលបាន​នូវ​ការគាំទ្រ​ជាច្រើន​ពី​បណ្តា​ទស្សនិកជន​គ្រប់​ស្រទាប់​ទាំងអស់​នៅលើ​ពិភពលោក ជាពិសេស​នៅ​តំបន់​អាស៊ី ។​

​តាម​ប្រភពព័ត៌មាន​កម្សាន្ត​បរទេស​ដែល​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​ឲ្យ​ដឹងថា កំពូល​តារា​ម៉ូ​ដែល​នាង Wu ZhongEr​ជាតា​រា​ម៉ូ​ដែល​សិច​ស៊ី​មួយ​រូបនេះ​បានបង្ហាញ​ភាព​សិច​ស៊ី​ស្ទីល​ថ្មី​មួយ​ដោយ​នាង​បាន​ស្លៀក​រ៉ូ​ប​ស្តើង​នៅក្នុង​អាង​ហែល​ទឹក ដែល​មើលរូប​រាង​ដ៏​ស្រ​ឡូ​ន​សិច​ស៊ី​បញ្ចេញ​គល់​សុដន់​សរ​ខ្ចី​ទាំង​គូ​និង​រូបភាព​ឈុត​ប៊ី​គី​នី​ជាច្រើន​សន្លឹក​ទៀត ដែល​បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​ប្រភព​ដដែល​បន្តថា នាង Wu ZhongEr​បានបង្ហាញ​ភាព​សិច​ស៊ី​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ​នាង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​រ៉ូ​ប​ស្តើង​មើលឃើញ​រាងកាយ​នាង​ទាំងមូល​នៅក្នុង​អាង​ហែល​ទឹក​មួយកន្លែង​ក្នុង​សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​។ អ្វីដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិនអាច​បំភ្លេចបាន​នោះ​គឺ​ដងខ្លួន​ដ៏​សិច​ស៊ី​របស់​នាង​ជាមួយ​រ៉ូ​ប​ស្តើង​ដែល​ទាក់ទាញ​ប្រជាប្រិយភាព​កាន់តែខ្លាំងៗ​ឡើង ។

​ប្រភព​ឲ្យ​ដឹង​ទៀតថា រូបភាព​ទាំងនេះ​ក៏ត្រូវ​បាន​គេ​ដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ផ្សាយ​ពេញ​ទូទាំង​សកលលោក​ផងដែរ ។ ក្រោយពី​បានដាក់​បង្ហោះ​តែ​ប៉​ន្មា​ន​ម៉ោង​ប៉ុណ្ណោះ​រូបភាព​ទាំងអស់នេះ​ទទួលបាន​ការ​ឡាយ​ពី​ប្រិយមិត្ត​ដែល​និយម​ចូលចិត្ត​លេង​ប្រព័ន្ធ​អន​ឡាញ​រាប់លាន​នាក់​នៅ​ល់​សកលលោក ជាពិសេស​នៅ​តំបន់​អាស៊ី ។
​តាមរយៈ​រូបភាព​បង្ហាញ​នូវ​ភាព​សិច​ស៊ី​គួរ​ឈាម​ច្រមុះ​នេះ​រឹតតែ​ធ្វើ​ឲ្យ​កាន់​ទទួលបាន​នូវ​គាំទ្រ​ជាច្រើន​បន្ថែមទៀត និង​មាន​ភាព​លេចធ្លោ​នៅក្នុង​វិថី​សិល្បៈ​ជាតា​រា​ម៉ូ​ដែល​នៅ​ប្រទេស​ចិន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya