ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កឹម​ សុខា ​និង សមរង្ស៊ី «មិត្ត​ភក្តិ​លាក់​កំាបិត​ស្នៀត​ក្រោយខ្នង»

កឹម​ សុខា ​និង សមរង្ស៊ី «មិត្ត​ភក្តិ​លាក់​កំាបិត​ស្នៀត​ក្រោយខ្នង»

ភ្នំពេញ៖ ​ ដោយ​ពិនិត្យ​តាមដាន​សកម្មភាព​រប​ស់​អ្នកនយោបាយ​នៃបក្សប្រឆំាងសំខាន់​ពីរ​រូបគឺ​លោក​សមរង្ស៊ីនិងលោក​កឹមសុខា គួបផ្សំ​នឹង​របៀប​ធ្វើការ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះវា​នឹង​នាំ​ឲ្យមើលឃើញ​រូបភាព​នៃ​ការមិនទុកចិត្ត​គ្នា​មួយរវាង​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនិង​លោក​កឹមសុខាដែលជា​អនុប្រធាន​គណបក្ស​នេះ​។

​ទំនាក់ទំនង​លោក​សមរង្ស៊ីនិង​លោក​កឹមសុខាហាក់​ស្ថិតនៅ​ក្នុងស្ថានភាព​ដូច​សរសៃ អំបោះ​មួយ​។អ្នកដឹកនាំ​នយោបាយ​ប្រឆាំង​ទាំងពីរកំពុងតែ​ប្រកួតប្រជែង​គ្នា​យក​តួនាទី​ជា​អ្នកប្រឆាំង​លំដាប់ថ្នាក់​លេខ​មួយ​នៅ​កម្ពុជា​។ពួកគេ​មាន​ប្រភព​មកពី​គណបក្សប្រឆាំង​ពីរដូចគ្នា ហើយចុងក្រោយបាន ច្របាច់បញ្ចូលគ្នា ចាប់ដៃគ្នាយ៉ាងស្អិតរមួត ពោរពេញ ទៅដោយល្បិចលាក់កំាបិតស្នៀតនៅពី ក្រោយខ្នង និង​សុទ្ធតែ​ពើងទ្រូង​ថាជា​ជន​ប្រជាធិបតេយ្យ, ជា​អ្នក​ស្អាតស្អំនិង​មាន​សមត្ថភាព​ដូចគ្នា​ ក្នុងការដឹកនំាបក្ស។​

​ដោយ​ចំណាយពេល​នៅក្រៅ​ប្រទេស​លោក​សមរង្ស៊ីបាន​សម្លឹង​ឃើញថាតួនាទី​របស់ លោក​ជាប​ណ្តើ​រៗ​ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​លោកកឹមសុខាដែល​គេ​កម្រ​ឮ​លោក​និយាយ​លើក​អំពី​ឈ្មោះ​សមរង្ស៊ីណាស់​។រយៈពេល​ជាង២សប្តាហ៍​ទៅមុខ​នេះជា​ពេល វេលា​សំខាន់បំផុត​សម្រាប់​លោកសមរង្ស៊ីដើម្បី​ស្តារ​តួនាទី​របស់លោក​ឡើងវិញនៅក្នុង​ឆាកនយោបាយ​ដ៏​ពិបាក​ស្មាន​នៅ​កម្ពុជា​។

លោក​សមរង្ស៊ីបានប្រកាស​ការវិលត្រឡប់​របស់លោកមក​កម្ពុជា​វិញនៅ​ថ្ងៃទី​១៩ខែ កក្កដាដោយ​បញ្ចប់​ការ​និរទេស​ខ្លួន​រយៈពេល​ជិត៤ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៩​។ការវិល ត្រឡប់​របស់​លោក​បាន​នាំមក​នូវ​សំនួរ​ជាច្រើន​។ប៉ុន្តែ​សំណួរ​ដែល​ទាក់ទាញ​បំផុត​នោះគឺ​តើ​ការវិលត្រឡប់​នោះ​នឹងធ្វើ​អោយមាន​ជម្លោះផ្ទៃក្នុង​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិឬ​យ៉ាងណា​?

​ជាការ​ពិតបើសិនជា​លើក​នេះ​លោក​សមរង្ស៊ីមិនអាច​វិល​ត្រឡប់មក​កម្ពុជា​វិញដោយ​ជោគជ័យ​ទេជីវិត​នយោបាយ​របស់​លោក​ហាក់ដូចជាដល់ទី​បញ្ចប់​ទៅហើយបន្ទាប់ពី​លោក​បាន​ចាក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចេញមក​បង្កើត​គណបក្ស​ជាតិខ្មែរកាលពី​ឆ្នាំ​១៩៩៥ដែល​ក្រោយមក​ក្លាយជា​គណបក្ស​សមរង្ស៊ីវិញ​។

​ ឥឡូវ​លោក​បាន​ជោគជ័យ​មួយផ្នែកដោយ​ទទួលបាន​ការលើកលែង​ទោសពី​ព្រះមហា ក្សត្រដោយ​មានការ​ជ្រោមជ្រែង​ជួយ​ស្នើសុំ​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​។ ​អនាគតរបស់ លោកនៅតែ​មិនទាន់​ប្រាកដប្រជា​នៅឡើយ​។លោក​នឹងមិន​បានទទួល​អ្វី​ឡើយនៅក្នុង​ឆា​កន​យោបាយបើសិនជា​លោក​មិនអាច​ឈរឈ្មោះអោយគេ​បោះឆ្នោត​អោយបាន​។

ក្រោយពីបានស្តាប់ឮបានដឹងពីសកម្មជនសំខាន់ៗ ដែលចាកចេញពីបក្សប្រឆំាង និង ឃើញសភាព ផ្សេងៗពីភាពបាក់បែកផ្ទៃក្នុងបក្ខពួកបន្តិចម្តងៗ វាបានបង្ហាញយ៉ាង ច្បាស់ថា លោកកឹម សុខា បានចាប់ដៃលោកសមរង្ស៊ី ធ្វើជាមិត្តបង្កើតបក្សរួមគ្នាតែមួយ គឺបក្សសង្រ្គោះជាតិ ប៉ុន្តែលោកកឹម សុខា ពោរពេញទៅដោយល្បិច ពោលគឺ«ជាមិត្តភក្តិ លាក់កាំបិតក្រោយខ្នង»។ នៅក្នុងបក្សមន្រ្តី សំខាន់ៗរបស់លោកសមរង្ស៊ី ត្រូវបានលោក កឹម សុខា និងក្រុមរបស់គាត់កំចាត់ចេញជាបណ្តើរៗ ឲ្យទៅនៅកៀនជញ្ជំាង រហូតអ្នក ខ្លះស៊ូទ្រំាមិនបានក៏ចាក់ចេញពីបក្សទៅចូលរួមរស់ជាមួយបក្ស ប្រជាជនកម្ពុជា។ ក្រោយការបោះឆ្នោតមិនយូរប៉ុន្មាន បក្សមួយនេះនឹងបាត់បែកផ្ទៃក្នុងយ៉ាងធំ ដោយម្ខាង ស្តាប់តាមតែ កឹម សុខា ឯម្ខាងទៀត ស្តាប់តែ សមរង្ស៊ី និងធ្វើឲ្យកិច្ចការសម្ងាត់ផ្ទៃក្នុង បក្សត្រូវបែកធ្លាយចេញមកក្រៅ។

ក្រឡេកមកមើលលោកសមរង្ស៊ី និងសម្តេចតេជោសែនវិញ គេឃើញថា អ្នកទាំង​ពីរកំពុងតែខិត រកស្អិតរមួតគ្នាម្តងបន្តិចៗ និងអាចឈានទៅចាប់ដៃគ្នា ចូលរួមនៅក្នុង រាជរដ្ឋាភិបាល។ រីឯ លោក កឹម សុខា វិញ កាន់តែឃ្លាតឆ្ងាយទៅៗ ពីសម្តេចតេជោ ហ៊ុន សែន ហើយនៅតែប្រឆំាងដោយ កម្លំាងកាន់តែខ្សោយទៅៗទាំងក្នុងនិងក្រៅប្រទេស៕

ដោយ៖ហង្ស ទេព

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya