កំពង់ធំ៖ រថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង បានបើកបុកអ្នកជិះម៉ូតូ២នាក់ ម្តាយនិងកូនបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ប្រមាណ ៧និង៥៥នាទី ព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៦ នៅចំណុចភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប៉ុន្តែអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត នៅនឹង កន្លែងកើត ហេតុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ដឹកស៊ីម៉ងត៍ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខកំពង់ធំ 3A-០997 មានបិទស្លាកកងដឹកជញ្ជូន ឆ.ន ធ្វើដំណើរពីជើង ទៅត្បូង ដល់ ចំណុចភូមិកំពង់ក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ស្រាប់តែជ្រុលទៅបុក ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តលអោយរបួសធ្ងន់ទាំងម្តាយទាំងកូន តែម្តង ក្រោយកើតហេតុ ភ្លាមៗអ្នកបើករថយន្ត បានបើកទ្វារ រថយន្តរត់គេចខ្លួន បាត់ស្រមោលតែម្តង ។
ប្រភពបានបន្តទៀតថា ក្រោយទទួលព័ត៌មាន ខាងលើនេះភ្លាម កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង។ សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយ អន្តរាគមន៍ បានឲ្យដឹងថា ជនរងគ្រោះទី១ ដែលជាអ្នកបើកមាន ឈ្មោះ ស៊ីម ធារី ភេទប្រុសអាយុ២១ ឆ្នាំ រស់នៅភូមិ អូកន្ធរ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន និងទី២មានឈ្មោះ សរ គុំ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅ ជាមួយគ្នាត្រូវជាម្តាយត្រូវគ្រូពេទ្យកាត់ដៃម្ខាង ។
ក្រោយកើតហេតុ ទាំងរថយន្ត និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ សំអាត