ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ឡុង គឹម​ហេង ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ ​

លោក​ឡុង គឹម​ហេង ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ ​

ភ្នំពេញ​៖ ក្រុម​ឈ្មួញ​រកស៊ី​ទិញ​គោក្របី​នាំ​ចេញទៅ​លក់​នៅ​ប្រ​ទេ ស​វៀតណាម​បានឱ្យដឹងថា សព្វថ្ងៃនេះ​មាន​ផល​លំបាក​ណាស់​ដោយសារ​លោក​ឡុង គឹម​ហេង ទទួលបាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​គោក្របី​ផ្តាច់មុខ​ទូទាំង​ខេត្តកណ្តាល​ពី លោកជំទាវ​ម្នាក់​ដែលមាន​អំណាច ហើយ​បានប្រគល់​សិទ្ធិ​ឱ្យ​លោក​ឡុង គឹម​ហេង បង្ក​ព្យុះភ្លៀង​តាម​ទំនើងចិត្ត​ដោយ​កំណត់ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​គោក្របី​ដឹ ក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ ជាពិសេស​នៅ​ទូទាំង​ខេត្តកណ្តាល ត្រូវ​ចូល​បង់លុយ​ឱ្យ​ពួកគេ​តាម​ការទាមទារ​ក្នុង​គោក្របី​មួយ​ក្បាល​តម្លៃ​ចាប់ពី​១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល ដោយ​គិត​តាម​គោក្របី​តូច ឬ​ធំ ហើយ​មាន​សាច់​ទៀត ដោយ​គ្មាន​ការយោគយល់​នោះទេ​។ បើ​មិន​ព្រម​បង់លុយ​តាម​ការទាមទារ​កុំ​សង្ឃឹមថា បាន​រកស៊ី​ទិញ​គោក្របី​ដឹកជញ្ជូន​តាមផ្លូវ​នេះ​អោយសោះ សូម្បីតែ​ដឹកជញ្ជូន​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក៏​មិនបាន​ផង​។ ដូចជា​ថ្មីៗ​កន្លងមក​ក្រុម​ឈ្មួញ​តូចតាច​បាន​ទិញ​គោក្របី​ពី​ភូមិ​មួយ បានធ្វើការ​ដឹកជញ្ជូន​តាម​រថយន្ត​ចំនួន​មួយ​នឹម​ស្មើនឹង​២​ក្បាល សម្រាប់​យកទៅលក់​ឱ្យ​ប្រជាពលរដ្ឋ​សំរាប់​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ ធ្វើស្រែ​ចម្ការ​នោះ ត្រូវបាន​លោក​ឡុង គឹម​ហេង ទទួលបាន​សិទ្ធិអំណាច​បញ្ជា​ឱ្យ​ចាប់​យកមក​បង់លុយ​ដល់​ពួកគេ ដែល​គ្រាន់តែ​បង់​ក្នុងតម្លៃ​មួយ​ក្បាល​ពី​៥​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​
​គេ​និយាយថា នៅ​ផ្លូវជាតិ​លេខ​២១B ក្នុងភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល លោក​ឡុង គឹម​ហេង បាន​ពង្រាយ​កម្លាំង​ជា​កុងត្រូលជជុះ​គ្រប់​ទីកន្លែង​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ជាពិសេស​យក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាម​ឃុំ​នីមួយៗ​តែម្តង​ដើម្បី​ចាំ ប្រដេញ​ចាប់​ឃាត់​សួរនាំ​ឱ្យចូល​បង់លុយ ឬ​ឃាត់ទុក រួច​រាយការណ៍​ទៅ​លោក​ឡុង គឹម​ហេង តែម្តង​។ ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​យ៉ាងខ្លាំង​ចំពោះ​លោក​ឡុង គឹម​ហេង​នេះ​ដែល​បានទទួល អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​គោក្របី​នាំ​ចេញទៅ​ប្រទេស​វៀតណាម ហើយ​អាជ្ញាប័ណ្ណ​នោះ​ឲ្យ​ប្រមូល​ទិញ​គោក្របី​ណា​ដែល​ចាស់ៗ​ប្រើការ មិនកើត​នោះទេ តែ​ផ្ទុយទៅវិញ​បាន​នាំគោ​ក្របី​ចេញទៅ​ប្រទេស​វៀតណាម​សុទ្ធ​សឹ ង​តែ​គោក្របី​ស្ទាវៗ​និង​ធំៗ​កំពុងតែ​ពេញកម្លាំង​។ គឺ​វា​ផ្ទុយ​ពី​គោលការណ៍​របស់​អាជ្ញាប័ណ្ណ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និ ង​នេសាទ​សំរេច​ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​។
​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​គោក្របី​តូចតាច​ដែល​កំពុង​រង​ការគាបសង្កត់​របស់​មេ​ឈ្មួញ​ធំ​ឈ្មោះ​ឡុង គឹម​ហេង​នេះ សូម​សំណូមពរ​ដល់ លោក​អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មេត្តាជួយ​ចាត់វិធានកា រ​ជាបន្ទាន់​ផង​។ ពាក់ព័ន្ធ​នឹង​ករណី​រិះគន់​និង​ចោទប្រកាន់​ដូចខាងលើ​នេះ អ្នកយកព័ត៌មាន​មិន អាចទាក់ទង​សុំ​ការបកស្រាយ​ពី លោក ឡុង គឹម​ហេង បានទេ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya