ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​ប្រធាន​គ្រប់គ្រង​ប្រេង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ ស៊ីប្រេង​ ​

បែកធ្លាយ​ប្រធាន​គ្រប់គ្រង​ប្រេង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ ស៊ីប្រេង​ ​

ព្រះសីហនុ​៖ ប្រធាន​គ្រប់គ្រង​ប្រេងឥន្ធនៈ របស់​កំពង់ផែ​ក្រុងព្រះសីហនុ​ត្រូវបាន​មន្ត្រី​នៅ​ទីនោះ​បង្ហើប​ឱ្យដឹងថា បាន​លួច​ប្រេង​របស់​រដ្ឋ​លក់​ក្នុង​១​ខែៗ​អស់​យ៉ាងតិច​រាប់ពាន់​លីត្រ ដោយ ភាគច្រើន​ជា​ប្រេងម៉ាស៊ូត ហើយ​ការ លួច​នោះ មាន​ការចូល​ដៃជើង​ពី​សំណាក់​ចៅហ្វាយនាយ និង​មន្ត្រី​ជាច្រើន​នៅ​កំពង់ផែ នេះ​ផងដែរ ។
​ប្រធាន​ស្ថានីយប្រេងឥន្ធនៈ​របស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក ចាន់ កាំ​ង ត្រូវបាន​ប្រភព​ស្និទ្ធ​របស់គាត់ អះអាងថា ប្រធាន ស្ថានីយ ប្រេងឥន្ធនៈ  របស់​អង្គភាព​រដ្ឋ​មួយ​នេះ បានធ្វើ​សកម្ម ភាព​ឃុបឃិត ជា មួយ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត លួច​ប្រេង​របស់​អង្គភាព កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ យកទៅ លក់​នៅ​ទីផ្សារ ខាង ក្រៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។​
​ប្រភព​ព័ត​មាន​ឱ្យដឹងថា លោក ចាន់ កាំ​ង បាន​លួច​ប្រេង​ពី​ស្ថានីយ​របស់​អង្គភាព​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​នេះ គឺ​ដឹក តាម​រថយន្ត ស៊ីទែន​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ហើយ​មូល​ហេតុដែល​លោក​មានលទ្ធភាព​ខ្ពស់​អាច​លួច ប្រេង​យកទៅលក់​នៅ​ទីផ្សារ​បាន​បែបនេះ ដោយ​ស៊ី​តាមរបៀប​ចាក់​ប្រេង​តាមរយៈ​កុង​ទ័​រ​នៅពេលដែល​គេ ចាក់​ប្រេង​ឱ្យ រថយន្ត ម៉ូតូ​របស់​មន្ត្រី​រាជ ការ ចាក់​គ្រឿងចក្រ​របស់​កំពង់ផែ និង កប៉ាល់​ដែល​ចូល​ចត​នៅ​កំពង់ផែ​ជាដើម​ដោយ​កាត់​កិបកេង​តួលេខ​កុង​ទ័​រ​។​
​ប្រភព​បញ្ជាក់ថា ក្រៅពី​ការ​លួច ប្រេង​តាមរយៈ​ការ​ស៊ី​កុង​ទ័​រហើយ គឺ​លោក ចាន់ កាំ​ង បាន​ឃុបឃិត ជាមួយ​មន្ត្រី​ពាក់ព័ន្ធ របស់ កំពង់ផែ ដោយ ទិញ​ប្រេង​ចូល​សម្រាប់​ប្រើប្រាស់​នៅក្នុង​កំពង់ផែ​លើសពី​ចំនួន​ដែល​ត្រូវការ យ៉ាង​លើសលុប​ជាការ បិទ បាំង​ជ្រក​ក្រោម​ការងារ​ប្រេង​ប្រើប្រាស់​ដ៏​មមាញឹក តែ​ធាតុពិត​វា ជា​លក្ខណៈ​ងាយស្រួល​ឱ្យគេ​កើប​យកលុយ ពុករលួយ​យ៉ាង​ងាយ​បំផុត ។​
​ប្រភព​បាន​បញ្ជាក់ថា ចំពោះ​ប្រេង​ដែល​នៅសល់​ពី​ការទិញ ប្រេង​ចូល​លើសលុប​នោះ ហើយ​ប្រេង​នៅសល់​ពី​ការប្រើប្រាស់​នោះ លោក ចាន់ កាំ​ង អាច​ឲ្យ​មន្ត្រី​ជិតស្និទ្ធ​នាំយកទៅ​លក់​នៅលើ​ទីផ្សារ បាន យ៉ាង​ស្រួល​ដោយ ដឹក​ចេញ​ទាំង យប់ ទាំង​ថ្ងៃ គ្មាន​នរណា​រករឿង​គាត់ និង​ចាប់កំហុស​បាន​។​
​ប្រភពពី​មន្ត្រី​នៅ​ទីនោះ បានបញ្ជាក់​ទៀតថា មិនតែប៉ុណ្ណោះ​ពេលខ្លះ​លោក ចាន់ កាំ​ង បាន​បញ្ជា​ឱ្យ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ចេញពី​ក្រុមហ៊ុន ដែល​ផ្គត់ផ្គង់​ឱ្យ​កំពង់ ផែ ទៅកាន់​ទីផ្សារ ដោយ​មិនចាំបាច់​ដឹក​យកមក​ស្តុក​ទុក នៅ​ស្ថានីយ​របស់​កំពង់ផែ​ក៏បាន​ដែរ ដោយសារតែ​លោក ចាន់ កាំ​ង និង​អ្នកផ្គត់ផ្គង់​ប្រេង​នេះ ត្រូវរ៉ូវ​គ្នា គាត់​ឱ្យ​ម្ចាស់​ប្រេង​នោះ​ទុក​ប្រេង​លក់​នៅ​ទីនោះ ហើយ​លោក ចាន់ កាំ​ង ចាំ​ទៅ​ទូទាត់​លុយ​ពី​ថៅកែ​ប្រេង​នោះ​យកលុយ​ដាក់​ហៅ​ប៉ៅ បាន​យ៉ាង​ស្រួល ធ្វើឱ្យ​លោក ចាន់ កាំ​ង ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល ដោយ​គំនិត​ទុច្ចរិត​លួច​ប្រេង​រដ្ឋ​នៅ​ក្រុងព្រះសីហនុ អស់​រយៈពេល​ជា ច្រើន ឆ្នាំ​មក ហើយ រហូតមកដល់​ពេលនេះ លោក ចាន់ កាំ​ង មាន​ប្រាក់​និង​ដីធ្លី​តម្លៃ​រាប់សិប​លាន​ដុល្លារ រួម​នឹង​ស​ណ្ឋា គារ លំដាប់ ផ្កាយ​ឈ្មោះ ឆ្នេរ​ជលសា CCF នៅ​កណ្តាល​ក្រុងព្រះសីហនុ របស់ខ្លួន​ទៀតផង ។

​មន្ត្រី​នៅ​ទីនោះ បាន​បង្ហើប​ឱ្យដឹងថា នៅ​អង្គភាព​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ បាន​ទិញ​ប្រេង​ពី​ខាងក្រៅ​ចូល សម្រាប់​បម្រើ​ការងារ​នៅក្នុង​អង្គភាព និង​ផ្គត់ផ្គង់​កប៉ាល់​នាវា ក្នង​មួយខែៗ​ប្រមាណ​ជិត ២០​លាន​លីត្រ និង​ជិត ៨០​ភាគរយ ជា​ប្រេងម៉ាស៊ូត​៕ ដោយ​៖ នាយ​រំពេរ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya