ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក កៅ ផល អត់​ប្រើ​ប័ណ្ណ​បង់ប្រាក់​ចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ​ដើម្បី​ប្រមូល​ចំណូល​ទេ​ ​

លោក កៅ ផល អត់​ប្រើ​ប័ណ្ណ​បង់ប្រាក់​ចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ​ដើម្បី​ប្រមូល​ចំណូល​ទេ​ ​

ភ្នំពេញ​៖ លោក​កៅ ផល ប្រធាន​នាយកដ្ឋាន​ពេទ្យសត្វ​ត្រូវបាន​គេ​សង្ស័យថា មានការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ ពុករលួយ ពាក់ព័ន្ធ​នឹង​ការ​ធីប​ចោល នូវ​ប័ណ្ណ​បង់ប្រាក់​ពណ៌​ខៀវ ដែលមាន​ការទទួលស្គាល់ និង​ចេញ​ដោយ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ​នាយកដ្ឋាន​ពេទ្យសត្វ បែរជា​បង្កើត​ប័ណ្ណ​បង់ប្រាក់​ពណ៌​ស យកទៅ​ប្រើប្រាស់​យ៉ាង​អនាធិបតេយ្យ​ដើម្បី​ប្រមូល​ចំណូល​ពន្ធ​ទៅ​វី​ញ​។​
​ក្រុម​អ្នករកស៊ី​នាំចូល ជ្រូក​មួយចំនួន​បានលើកឡើង​ថា កន្លងមក​នាយកដ្ឋាន​ពេទ្យសត្វ ចំណុះ​ឲ្យ​ក្រសួងកសិកម្ម បាន​បង្កើត​ប័ណ្ណ​បង់ប្រាក់ ពណ៌​ស​ដោយ​ខ្លួនឯង ដើម្បី​ប្រមូល​លុយ​ពី​ការ​នាំចូល​ជ្រូក និង​ការនាំចេញ​ស្បែក​គោ​ស្រស់ ដោយ​ធីប​ចោល​ប័ណ្ណ​បង់ប្រាក់ ពណ៌​ខៀវ  ដែល​ចេញ​ដោយ​អន្តរក្រសួង គឺ​ក្រសួងកសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ គេ​មើលឃើញ​យ៉ាងច្បាស់​ថា ការបង្កើត​ប័ណ្ណ​ស គឺ​ដើម្បី​ប្រមូល​លុយ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនបាន​បង់​ចូល​ជា​ថវិកាជាតិ​នោះទេ ដែល​ករណី​ពុករលួយ​ដ៏​ធំ នៅក្នុង​នាយកដ្ឋាន​ពេទ្យសត្វ​គួរ​ត្រូវបាន​លោក ឱម យ៉ិនទៀង ពិនិត្យ​និង​ស្រាវជ្រាវ​ឡើងវិញ​ផង​។ ក្រុម​អ្នករកស៊ី​នាំចូល​ជ្រូក​មួយចំនួន ក៏ដូចជា​អ្នករកស៊ី​នាំចេញ ស្បែក​គោ​ស្រស់ ដែលមាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងកសិកម្ម ជាប់​កាតព្វកិច្ច​បង់លុយ ឲ្យ​នាយកដ្ឋាន​ពេទ្យសត្វ ដូចជា​សម្រាប់​ការនាំ​ចូល ត្រូវ​បង់ពន្ធ​ជ្រូក​មួយ​ក្បាល ចំនួន ៤​ពាន់​រៀល ស្មើ ១​ដុល្លារ​អាមេរិក ហើយ​ថវិកា​ទាំងនេះ ត្រូវ​បង្វិល​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ​ការប្រើប្រាស់​ប័ណ្ណ​បង់លុយ​ពណ៌​ខៀវ​ដែលមាន​សញ្ញា​ក្រសួង​ហិរញ្ញវត្ថុ​។​

​ផ្ទុយទៅវិញ​នាយកដ្ឋាន​ពេទ្យសត្វ ក្រោម​បញ្ជា​របស់លោក កៅ ផល បាន​ធីប​ចោល​នូវ​ប័ណ្ណ​ខៀវ​នេះ​ដោយ​បង្កើត​ប័ណ្ណ​សម្រាប់​បង់ប្រាក់ ផ្ទាល់ខ្លួន ឬ​គេ​ហៅថា​ប័ណ្ណ​ពណ៌​ស បង្គាប់​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវករ​នាំចេញ​នាំចូល​ជ្រូក បង់លុយ​ចំនួន ៤​ពាន់​រៀល ក្នុង​មួយ​ក្បាល ដែល​លុយ​ទាំងនេះ​មិនបាន បង់​ចូល​ជា​ថវិកាជាតិ​នោះទេ ច្បាស់​ជា​ហូរ​ចូល​ហោប៉ៅ របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពេទ្យសត្វ​។ បើ​គិត​ទៅ​ការប្រើប្រាស់ ប័ណ្ណ​បង់ប្រាក់​ពណ៌​ស​នេះ បានចាប់ផ្តើម​តាំងពី​ចុងឆ្នាំ​២០១២ មកម្ល៉េះ មិនដឹង​ជា​ខាតបង់ ចំណូល​ថវិកាជាតិ ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​នោះទេ ដោយសារតែ​គំនិត​ពុករលួយ របស់​ថ្នាក់ដឹកនាំ នាយកដ្ឋាន​ពេទ្យសត្វ​។ មន្ត្រី​តូចតាច​ម្នាក់ ដែល​មិនបាន​ទទួលផល​ប្រយោជន៍ ពី​អំពើពុករលួយ​នេះ​បាន បង្ហើប​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក កែវ ផល សម្រេច​បង្កើត ប័ណ្ណ​បង់ប្រាក់​ពណ៌​ស យកទៅ​ប្រើប្រាស់ គឺ​ដើម្បី​ងាយស្រួល លាង​លុយ​ដែល​ក្រុមហ៊ុន​បង់​ឲ្យ​។
​មានការ​វាយតម្លៃ ថា ក្នុង​មួយថ្ងៃ​បើ​មានការ​នាំចូល​ជ្រូក ១​សែន​ក្បាល នាយកដ្ឋាន​ពេទ្យសត្វ នឹង​ទទួលបាន​ចំណូល ១​សែន​ដុល្លារ​អាមេរិក ដូច្នេះ​គេ​អាច​លាក់បាំង តួលេខ​នាំចូល​ជ្រូក ដោយ​រាយការណ៍ ទៅ​ក្រសួង​ហិរញ្ញវត្ថុ តែ​ប៉ុន្មាន​ម៉ឺន​ក្បាល​ប៉ុណ្ណោះ ដើម្បី​កិបកេង​លុយ ដែល​បានមកពី​ការ​នាំចូល​ជ្រូក យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​។ ចំណូល​ថវិកាជាតិ​ត្រូវបាន​បាត់បង់ ព្រោះ​នាយកដ្ឋាន​ពេទ្យសត្វ មិនបាន​ប្រើប្រាស់​ប័ណ្ណ​ពណ៌​ខៀវ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដូច្នេះ​ការនាំ​ចូល​ជ្រូក បាន​ចំណូល​ប៉ុន្មាន ក៏​គ្មាន​នរណា​ដឹង ក្រៅពី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពេទ្យសត្វ តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ បើ​គិត​ត្រួសៗ​ជា​មធ្យម ជ្រូក​ដែល​នាំចូល​ស្រុក​ខ្មែរ តាមរបៀប​ស្របច្បាប់ មិនតិចជាង ១០​ម៉ឺន​ក្បាល​ក្នុង​មួយថ្ងៃៗ នេះ​មិនទាន់​គិតដល់​ការនាំ​ចូល​ជ្រូក ដោយ​ខុសច្បាប់​នៅឡើយ​ទេ ដូច្នេះ​ប្រាក់ចំណូល ដែល​បានមកពី​ការយកពន្ធ ពី​ក្រុមហ៊ុន​និង​ឈ្មួញ​នាំចូល​ជ្រូក ទទួលបាន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា បង់​ចូល​ជា​ថវិកាជាតិ​បាន​ប៉ុន្មាន  គ្រាន់តែ​ដឹងថា វា​ហូរ​ចូលក្នុង​ហោប៉ៅ​មន្ត្រី​ពុករលួយ ច្រើនជាង​ការហូរចូល​ខ្ទង់​ថវិកាជាតិ​។​
​សូមបញ្ជាក់ថា សម្រាប់​ការនាំចេញ​ស្បែក​គោ នៅក្នុង​រាជធានី​ភ្នំពេញ មាន​ក្រុមហ៊ុន​ធំៗ​ចំនួន​២​ប៉ុណ្ណោះ ដែល​ប្រតិបត្តិ​ការនាំចេញ​ជាប់​ជាប្រចាំ ដែល​ក្នុង​មួយឆ្នាំៗ​មិនតិចជាង ១​ពាន់​តោន​នោះទេ ហើយ​នាយកដ្ឋាន​ពេទ្យសត្វ បាន​តម្រូវ​ឲ្យ​បង់លុយ​ចំនួន ៣០​ដុល្លារ​ក្នុង ១ តោន ក៏មាន​ការប្រើប្រាស់ ប័ណ្ណ​ពណ៌​ស ដោយ​ធីប​ចោល នូវ​ប័ណ្ណ​បង់ប្រាក់​ពណ៌​ខៀវ តាម​គំនិត​ពុករលួយ របស់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពេទ្យសត្វ ផងដែរ​។
​សូម​បញ្ជាក់ដែរថា​គេ​មិនសូវ​ដែល​ឃើញ​មាន​របាយការណ៍​ជា​ផ្លូវការ​ណាមួយ​អំពី​ការ នាំចូល​និង​ចេញ​សត្វ​ដោយ​នាយកដ្ឋាន​បសុព្យាបាលរ​បស់​ក្រសួងកសិកម្ម ឡើយ​ដែល​នេះ​ជា​បញ្ហា​គ្មាន​តម្លាភាព​ដែល​ទាមទា​ឲ្យ​លោក​អូន​ព័ន្ធ មុនិ​រ័ត្ន ​រដ្ឋមន្ត្រីក្រសួង ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក​អ៊ុក រា​ប៊ុន ត្រូវ​ពិនិត្យ​ឡើ​វិញ​ផង​៕ ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya