កណ្តាល ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះ ជនរងគ្រោះ ក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
យុវជនម្នាក់ ដោយសារតែផ្ទុះកំហឹង មិនបានគិត និងមិនចេះអត់ធ្មត់ បានទៅធ្វើសកម្មភាព វាយបំផ្លាញ ទ្រព្យសម្បត្តិ នៅក្នុងផ្ទះរបស់ ពូបង្កើត ត្រូវបានស្នងការនគរបាល ខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បញ្ជាឲ្យកម្លាំង នគរបាលចាប់វាយខ្នោះ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
មុនពេលកើតហេតុ ជនរងគ្រោះ លោក សន ច្រូច អាយុ៤១ឆ្នាំ និងប្រពន្ធអ្នកស្រី មៀច ធា អាយុ៣៥ឆ្នាំ មុខរបរកសិករ បានត្រឡប់មកពីលក់ចេក នៅផ្សារដីហុយ លុះពេលមកដល់ផ្ទះ ស្រាប់តែឃើញ ក្មួយប្រុសរបស់ខ្លួន (ជនបង្ក) ចាន់ ជី អាយុ២២ឆ្នាំ រស់នៅក្នុង ភូមិឃុំកើតហេតុ កំពុងវាយបំផ្លាញ ទ្រព្យសម្បត្តិ ជាច្រើននៅក្នុងផ្ទះ ដូចជា ឆ្នាំងដាំបាយ កំសៀវទឹក បោយទឹក កញ្ច្រែងជ័រ និងចានជាដើម ៕ ពៅ