ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​ខណ្ឌ​ទួលគោក​មិន​ហ៊ាន​ប៉ះពាល់​ប្រធាន​ផ្សារ​ដើមគ

អាជ្ញាធរ​ខណ្ឌ​ទួលគោក​មិន​ហ៊ាន​ប៉ះពាល់​ប្រធាន​ផ្សារ​ដើមគ

ភ្នំពេញ ៖ ផ្លូវលេខ ៣៣៦ គឺជាផ្លូវមួយ ខ្សែ នៅជាប់ខាងជើងផ្សារដើមគ ប៉ុន្ដែ រហូតមកដល់ ពេលនេះ ផ្លូវមួយខ្សែខាងលើមិនអាចធ្វើ ដំណើរបានឡើយ ព្រោះតែប្រធានផ្សារ និង ក្រុមសន្ដិសុខ បានយកផ្លូវមួយនេះធ្វើអាជីវកម្ម ដោយឱ្យអាជីវករលក់ដូរ និងបិទផ្លូវ ប្រយោជន៍បានដើរ យកលុយថ្លៃភាស៊ីនិងលុយសន្តិសុខជារៀងរាល់ថ្ងៃ ។

គេនិយាយថា សន្ដិសុខផ្សារដើមគម្នាក់ ឈ្មោះ សុធា ដែលបានដើរយកលុយពីក្រុម អាជីវករលក់ផ្លែឈើ និងបន្លែដែលដាក់តាំង លក់ នៅតាមផ្លូវលេខ ៣៣៦ ថា ផ្លូវនេះ ជាកម្មសិទ្ធិរបស់ផ្សារបើទោះបី អភិបាលខណ្ឌទួលគោក តម្រូវឱ្យមានការ រៀបចំ សណ្ដាប់ធ្នាប់ តាមផ្លូវនានាក្នុងខណ្ឌ ទួលគោកក៏ដោយ។

សំដីខាងលើដែលសន្តិសុខ អះអាងធ្វើជាម្ចាស់កម្មសិទ្ធិផ្លូវលេខ ៣៣៦ បានកើតឡើង នៅពេលដែលសន្ដិសុខរូប នេះ មានការប៉ះទង្គិចជាមួយអ្នកយកព័ត៌ មានទូរទស្សន៍ម្នាក់ ដែលចុះទៅថតផ្សាយ ពីការកកស្ទះចរាចរណ៍ ហើយត្រូវបានរារាំង និងជេរប្រមាថ ពីសំណាក់សន្ដិសុខឈ្មោះ សុធា រូបនេះ ។ ប្រភពបានឲ្យដឹងថា អ្នកយកព័ត៌មាន លើកឡើងពីការណែនាំ របស់លោកអភិបាល ខណ្ឌទួលគោកឱ្យអាជ្ញាធរ និងសមត្ថកិច្ច ព្រមទាំងប្រធានផ្សារទាំងអស់ នៅក្នុងខណ្ឌ ត្រួតពិនិត្យមើលបញ្ហាចរាចរណ៍ និងសណ្ដាប់ ធ្នាប់នៅតាមផ្លូវនានានោះ សន្ដិសុខឈ្មោះសុធា បានលើកឡើងថា នោះជាការលើកឡើង របស់អភិបាលខណ្ឌ ប៉ុន្ដែផ្លូវនេះជាផ្លូវរបស់ ផ្សារ ដូច្នោះអភិបាលខណ្ឌក៏មិនអាចធ្វើអ្វី បានដែរ ។ ប្រជាពលរដ្ឋមួយចំនួនសង្ឃឹមថា លោកអភិបាលខណ្ឌ អាចនឹងពិនិត្យមើល បញ្ហាខាងលើនេះ បើទោះបីមិនបានធ្វើមុន ពេលបោះឆ្នោត ក៏អាចនឹងមានវិធានការណា មួយនៅក្រោយពេលបោះឆ្នោតជាក់ជា មិនខានដែរ ។

គេនិយាយច្រើនម៉ឺននាក់ មកហើយការកកស្ទះចរាចរណ៍ក្នុងផ្សារឬក្រៅផ្សារដើមគនេះ ព្រោះតែប្រធានផ្សារ អត់សមត្ថភាពសំឡឹងឃើញតែប្រាក់។ ប្រធានផ្សារនេះឲ្យសន្តិសុខ ជំនិតៗ ដើរប្រមូលលុយពីអាជីវករលក់ លើផ្លូវ ចង់ចៅហ្វាយខណ្ឌទួលគោក ណែនំាក៏ មិនយកត្រចៀកស្តាប់ដែរ ព្រោះតែលោកកែត ស៊ីវិនី នេះ មានខ្នងបង្អែករឹងមំាណាស់ នៅឯក្រុង។

គេនិយាយថា ទឹកក៏ថ្លៃ ភ្លើងក៏ថ្លៃអ្នកលក់គ្មានសណ្តាប់ធ្នាប់ ព្រោះតែប្រធានផ្សារអន់ គ្មានសមត្ថភាពបើកផ្លូវ ជុំវិញផ្សារនោះទេ។ ពេលនេះគេប្រើសំដីថាផ្លូវ ៣៣៦ជាផ្លូវ របស់ផ្សារបន្តិចទៀតគេថា ផ្សារដើមគជារបស់ លោកប្រធានផ្សារហើយ៕

ដោយ ៖ ឃុន ពិមោច

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya