ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ឡេង ឡា​រ៉ូ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ​ដាក់​ប៉ុស្តិ៍​ជជុះ​បង្ក​ការក្តៅក្រហាយ​ ​

លោក​ឡេង ឡា​រ៉ូ ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ​ដាក់​ប៉ុស្តិ៍​ជជុះ​បង្ក​ការក្តៅក្រហាយ​ ​

ខេត្តកណ្តាល ៖ លោក ឡេង ឡា​រ៉ូ មន្ត្រីនគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​បច្ចុប្បន្ន​បាននិងកំពុង​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​រអ៊ូរទាំ និង​ក្តៅក្រហាយ ដោយសារតែ​សកម្មភាព ចេញ​ដាក់​កុងត្រូលជជុះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣​ដើម្បី​កោសរូស​ទារលុយ ពី​ប្រជាពលរដ្ឋ​រកស៊ី​ដឹកជញ្ជូន ទំនិញ កសិផល​បន្តិចបន្តួច យកទៅលក់​នៅ​ភ្នំពេញ ។ ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​ទីតាំង​កុងត្រូលជជុះ​របស់លោក ឡេង ឡា​រ៉ូ ស្ថិតនៅ​ក្នុងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល សម្រាប់ធ្វើ​សកម្មភាព​ចល័ត ប្រដេញ​ចាប់​ឃាត់​រថយន្ត ដឹកជញ្ជូន​ទំនិញ របស់​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ធំៗ ឲ្យ​ចូល​បង់លុយ  យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ខ្វល់ខ្វាយ​ពីបទ​បញ្ជា របស់​ថ្នាក់លើ​នោះទេ​។
​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​លោក ឡេង ឡា​រ៉ូ អួតអាង​ថា គាត់​បានទទួល​លិខិត​បេសកកម្ម ពី​អគ្គស្នងការ​នគរបាល​ជាតិ ចុះទៅ​ប្រចាំការ​តាមផ្លូវ​ជាតិ​លេខ ២-៣​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ផ្ទុយ​ពី​គោលការណ៍​របស់​ថ្នាក់លើ  និង​បំពាន​ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បែរជា​បញ្ចេញ​កម្លាំង​ឲ្យ​ធ្វើ​សកម្មភាព បង្កើត​កុងត្រូលជជុះ ផ្ទុយ​ពី​គោលនយោបាយ​ទាំង ៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។ ប្រភពពី​ប្រជាពលរដ្ឋ និង​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់ និង​ខុសច្បាប់ គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២-៣ បាន​ឲ្យ​ដឹងថា  កម្លាំង​របស់លោក ឡេង ឡា​រ៉ូ បាន​គំរាមកំហែង​ដល់​ក្រុម​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ដែល​មិន​ព្រម បង់លុយ​ឲ្យ​ពួកគេ​ទៅតាម​ការកំណត់ ដោយ​ព្រមាន​ចាប់​ឃាត់ បញ្ជូនទៅ​ថ្នាក់លើ ឬ​បង់ពិន័យ​តាមច្បាប់​តែម្តង​។ កន្លងមក​ថ្មីៗ​នេះ លោក ឡេង ឡា​រ៉ូ  ជា​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើ​សកម្មភាព ប្រដេញ​ចាប់​ឃាត់ រថយន្ត​ដឹកគោ របស់​ប្រជា ពលរដ្ឋ ដែល​បើក​ឆ្លងកាត់​កុងត្រូលជជុះ របស់​ពួកគេ​ដោយ​កោសរូស​ទារលុយ ពី​ប្រជាពលរដ្ឋ​យ៉ាង​ចាស់ដៃ ហើយ​គោ​ដែល​ប្រជាពលរដ្ឋ ដឹក​តាម​រថយន្ត​នោះ មាន​ចំនួន ២​ក្បាល គឺ​ពួកគាត់​ទិញ​យកទៅ សម្រាប់​ប្រើប្រាស់​ជា​កម្លាំង​អូសទាញ ធ្វើស្រែ​ចម្ការ គ្រាន់តែ​ឆ្លងកាត់​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ​សោះ ក៏ត្រូវ​ចំណាយលុយ​បង់​ឲ្យ​លោក ឡេង ឡា​រ៉ូ  ដោយ​គ្មាន​ការយោគយល់​នោះទេ បើទោះបីជា​ពួកគាត់ ទិញ​គោ​យកមកប្រើ​ប្រាស់ ហើយ​មាន​លិខិតស្នាម បញ្ជាក់​ពី​ភូមិ​-​ឃុំ ក៏ដោយ​៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya