ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត​៣​គ្រឿង អ្នកបើកបរ​រត់គេច​ខ្លួន ​

បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត​៣​គ្រឿង អ្នកបើកបរ​រត់គេច​ខ្លួន ​

ពោធិ៍សាត់​៖ រថយន្ត​ដឹក ឈើ​ប្រណីត ប្រភេទ​នាងនួន ចំនួន​៣​គ្រឿង ក្នុងនោះ​មាន​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស ១ គ្រឿង កាមរី​ឆ្លាម​ពណ៌​ខ្មៅ ១​គ្រឿង និង កាមរី​ស៊េរី ១៩៩៥ ១ គ្រឿង​ពណ៌​ស ត្រូវបាន​កំលាំងចំរុះ​របស់​ខេត្តពោធិ៍សាត់​ដេញ​ស្ទាក់​បង្ក្រាបបាន​កាលពី​វេលា ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៤​ស្ថិតនៅ​ចំណុច​ភូមិ​រាំង​ក្វាវ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។   ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ប៉ាន់ មរកត អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​ជា​ប្រធាន ក្រុម​កា​ងារ​ចំរុះ  រួមសហការ​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​មន្ត្រី​សាលាខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល​ចរាច​រ​ខេត្ត មន្ត្រី​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ។
​នៅក្នុង​កិច្ច​ប្រប​ត្តិ​ការបង្ក្រាប​រថយន្ត ដឹកឈើ​ប្រណីត​បាន​ចំនួន​៣​គ្រឿង​នោះដែរ លោក ប៉ាន់ មរកត បាន​ប្រាប់ ឲ្យ​ដឹងថា ដោយ​ទទួលបាន​ការណែនាំ​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក​អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ផង​នោះ ទើប​កម្លាំង​ក្រុមការងារ​ចំរុះ​របស់លោក ខិតខំ​សម្រេច​បង្ក្រាប​ឲ្យ​បាន ចំពោះ​បទ ល្មើស​ព្រៃឈើ​នេះ ដើម្បី​ឆ្លើយតប​តាម​បទបញ្ជា និង ការណែនាំ​ចង្អុល របស់​ថ្នាក់លើ​។
​លោក​បាន​បន្តថា ចាប់ពីពេលនេះ​តទៅ​កម្លាំងចំរុះ​របស់លោក​នឹង​ខិតខំ​តាមដាន​ស្រាវជ្រាវ និង​បន្ត​បង្ក្រាប​តទៅ ទៀត ពោលគឺ​ធ្វើឡើង​ដូចជា​ភ្លៀងរលឹម​។ លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រថយន្ត​ដឹកឈើ​ប្រណីត ទាំង ៣​គ្រឿង​នោះ បច្ចុប្បន្នកំពុង​រក្សាទុក​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដើម្បី​ធ្វើការ​វាស់វែង​ទៅតាម​នីតិវិធី​៕
​ដោយ​៖ មករា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya