ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ខឹង​គេ​ខោក​ក្បាល វាយ​ឲ្យ​របួស​ដេរ​២២​ថ្នេរ ​

ខឹង​គេ​ខោក​ក្បាល វាយ​ឲ្យ​របួស​ដេរ​២២​ថ្នេរ ​

កណ្តាល​៖ ករណី​អំពើហិង្សា ដោយ​ចេតនា​មួយ បាន​កើតឡើង​នៅក្នុង​ពិធី​កាត់​ចំណងដៃ ដែល​បានធ្វើ ឲ្យ​បុរស​ម្នាក់ ជា​ជនរងគ្រោះ​របួស​ដេរ​២២​ថ្នេរ ដោយសារ តែ​ទៅ​ខោក​ក្បាល​ជនសង្ស័យ​។​
​ករណីនេះ​បាន​កើតមានឡើង នៅ​ម៉ោង​ប្រមាណ​ជា​២២​និង​៣០​នាទី ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
​ជនរងគ្រោះ​ឈ្មោះ វ៉ន ភារ​ម្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល មុខរបរ​ជា​កម្មករ រោងចក្រ បណ្ដាល​ឲ្យ​របួស​ដេរ​២២​ថ្នេរ ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង លឹម​គា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល មុខរបរ​កម្មករ​រោងចក្រ ឃាត់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ ។​
​មុន​កើតហេតុ​មាន​ពិធី​កាត់​ចំណងដៃ ដោយមាន​ចាក់ធុងបាស់​រាំលេង​កំសាន្ត​ក្នុងពេលនោះ ជនរងគ្រោះ បាន ខោក​ក្បាល​ជនសង្ស័យ ហើយ​បាន​និយាយថា ឯង​មក​ដែរ ស្រាប់តែ​ជនសង្ស័យ​ខឹង​ក៏បាន​ទាក់​ពាក្យសំដី​គ្នា ជនរងគ្រោះ​បាន​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​នឹង​ដៃ តែ​មិនត្រូវ​ទេ ស្រាប់តែ​ជនសង្ស័យ​បាន​យក​កែវ វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​បែកក្បាល និង​មុត​ពេញ​ខ្លួន​៕ ដោយ​៖ ឆដា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya