ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្រោយពី​កូនចៅ​ប្តឹង​

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្រោយពី​កូនចៅ​ប្តឹង​

​ឧ​ត្ត​រ​មានជ័យ​៖ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក គង់ ភឿន រួម​និង​បក្ខ ពួក​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ជាច្រើន​ចោទថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដោយបាន​កឹ​ប កេង​ប្រាក់​ស្ទើរ​គ្រប់ជំពូក​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ក្នុង​មួយឆ្នាំៗ​មាន​ទឹកប្រាក់​ខ្ទង់រយ​លាន រៀល​។​

​តាម​មន្ត្រី​ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី លោក គង់ ភឿន ត្រូវបានតែងតាំង​ធ្វើជា​ប្រធាន​មន្ទីរ​មក​រូបគាត់​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជា​បន្ត បន្ទាប់​និង​បាន​បង្ក​ឲ្យ​មន្ត្រីក្រោមឱវាទ​ជាច្រើន​កើតការ​ក្តៅក្រហាយ​ពីព្រោះ​ប្រធាន​មន្ទីរ​រូបនេះ​ពូកែ​ប្រព្រឹត្ត​អំពើពុករលួយ​សូម្បីតែ​ប្រាក់​បេសកកម្ម​របស់​មន្ត្រីរាជកា​រក៍​ប្រធាន​មន្ទីរ​រូបនេះ​កឹ​ប​កេង​ដែរ​។​

​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ គង់ ភឿន យ៉ាងធ្ងន់ធ្ងរ​នោះ​មន្ត្រី​នៅ ក្នុង​មន្ទីរ​ចំនួន​១១​នាក់​ក៍បាន​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១២ ទាមទារ​ឲ្យ​មានការ​ចាត់​វិធាន​លើ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ប្រព្រឹត្ត ឡើង​ដោយ លោក គង់ ភឿន និង​បក្ខពួក​។ ហើយ​មកដល់ពេលនេះ​ដោយ សារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​បើក​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​ខាងលើ​នោះ បានធ្វើ​ឲ្យ លោក គង់ ភឿន កាន់តែ​បានចិត្ត​និង​ប្រព្រឹត្ត​អំពើពុករលួយ​កាន់ តែខ្លាំង​ឡើងៗ​។ អំពើពុករលួយ​របស់ លោក គង់ ភឿន និង​បក្ខពួក​មានដូចជា ការជួស ជុល​ថែទាំ​ផ្លូវលំ​ជនបទ គម្រោង​ជីក​អណ្តូង​ទឹកស្អាត និង​ប្រាក់​បុ​រេ​ប្រ ទាន​។

ដោយ​គម្រោង​នីមួយៗ ដោយ​លោក គង់ ភឿន និង​បក្ខពួក​លេប​ត្របាក់ ស្ទើរ​គ្មាន​សល់​។ ចំណែក​មន្ត្រីរាជការ​ជាច្រើន​មិនត្រូវ​បាន លោក គង់ ភឿន ផ្តល់​ការងារ​ឲ្យ​ធ្វើតាម​តួនាទី​នោះ ទេ​ដោយ​ធ្វើការ​តាមបែប​បិទបាំង ការងារ​ណា​ដែលមាន​ខ្ទង់​ប្រាក់​ច្រើន​គឺ​គាត់​ធ្វើ​តែ ពីរ​បីនាក់​ប៉ុណ្ណោះ​។ ហើយ​ចំពោះ លោក គង់ ភឿន មកដល់ពេលនេះ​គាត់​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង អំពើពុករលួយ​ទេ ដោយសារ​នៅពេល​មន្ត្រីក្រោមឱវាទ​ចំនួន​១១​រូប​ប្តឹង​គាត់​ទៅ​អង្គភាព​ខាងលើ អង្គភាព​មួយ​នេះ​មិនបាន​បើក​ការស៊ើបអង្កេត​ទេ​។ បច្ចុប្បន្ន​លោក គង់ ភឿន បាន​បន្ត​ប្រព្រឹត្ត អំពើពុករលួយ កាន់តែខ្លាំង​ឡើង​ដោយសារ​រូបគាត់​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​អភិវឌ្ឍន៍​ជន បទ​ធ្វើជា​ខ្នងបង្អែក​៕


 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya