កំពង់ស្ពឺ៖ ស្ត្រីអ្នកលក់សាច់ជ្រូកម្នាក់ ជាប្រពន្ធថៅកែកាប់ជ្រូកត្រូវបានចោរមិនស្គាល់មុខចូលធ្វើសកម្មភាពវាយ រួចចាក់សម្លាប់ក្នុងថ្លុកឈាមប្លន់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារនិងកូនក្រមុំរងរបួសធ្ងន់បន្ទាប់ពីប្លន់បានសម្រេចជនល្មើសបានរត់គេចខ្លួនបាត់ ស្រមោលតែម្តង។
ករណីប្លន់វាយសម្លាប់ និងរងរបួស ប្រពន្ធ និងកូនស្រីថៅកែកាប់ជ្រូកខាងលើនេះ បង្កឱ្យ មានការភ្ញាក់ផ្អើល កាល ពីវេលា ម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះជនរង គ្រោះ ក្នុងភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ ពោលនៅខាងកើតផ្សារ ត្រែងត្រយឹងជាង ១០០ម៉ែត្រ ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថាស្ដ្រីរងគ្រោះដែលស្លាប់នៅនឹង កន្លែងកើតហេតុនោះ ឈ្មោះ ទី សុឃឿន អាយុ ៣៦ឆ្នាំរីឯកូនស្រីដែលរងរបួសធ្ងន់ ឈ្មោះ ស៊ឹម ស្រីលក្ខណ៍ អាយុ ១៤ឆ្នាំ ។បុរសជាប្ដីលោក ឃឹម ណា អាយុ៤៣ឆ្នាំ បាននិយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើខណៈដែលរូបលោកត្រឡប់មកពី កន្លែងកាប់ជ្រូក ស្រាប់តែឃើញសពប្រពន្ធស្លាប់នៅក្នុងថ្លុកឈាម រីឯកូនស្រីរងរបួសធ្ងន់ ដោយស្នាមចាក់នឹងអាវុធចុងស្រួចនៅ លើដងខ្លួន និងក្បាល គួរឱ្យរន្ធត់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បុរសជាប្ដីបានបន្ដថា ទ្រព្យ សម្បត្ដិដែលត្រូវក្រុមចោរប្លន់យក ទៅនោះ រួមមាន មាស ១០តំឡឹង បា្លទីន ៧ តំឡឹងលុយខ្មែរ ១០លានរៀល និងដុល្លារ ៣ពាន់ដុល្លារ និងរបស់របរមានតម្លៃមួយចំនួនទៀត។
លោកឃឹម ណា អាយុ៤៣ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះបានឱ្យដឹងថានៅយប់កើតហេតុ គាត់ និងប្រពន្ធកូនបានដេកក្នុងផ្ទះជាធម្មតាដូចសព្វដង លុះទៀបភ្លឺ គាត់ជាប្តីត្រូវភ្ញាក់ទៅកាប់ជ្រូក សម្រាប់លក់ប៉ៅម៉ូយតាមទម្លាប់ដើម្បីយកម៉ូតូទៅដឹកសាច់ជ្រូកទៅលក់នៅផ្សារស្រាប់តែឃើញកូនស្រីកំពុងឈរយំនៅមុខបន្ទប់ប្តីស្ត្រីរងគ្រោះបន្តថាភ្លាមៗនោះខ្លួនបានស្ទុះចូលទៅក្នុងបន្ទប់ស្រាប់តែប្រទះឃើញប្រពន្ធដេកស្លាប់នៅលើគ្រែក្នុងថ្លុកឈាមទើបរាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍។ប៉ូលិសខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីនេះជាអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិដែលជនល្មើសបានរៀបចំគំរោងទុកជាច្រើនថ្ងៃព្រោះដឹងថាតាមទម្លាប់ប្តីស្ត្រីរងគ្រោះតែងតែក្រោកពីយប់ចេញទៅកាប់ជ្រូកលក់ហើយដោយសារតែធ្វេសប្រហែសមិនបានបិទទ្វារត្រឹមត្រូវទើបជាឱកាលល្អសម្រាប់ក្រុមចោរចូលធ្វើសកម្មភាពប្លន់បែបនេះ។
បើតាមលោក ឃឹម ណា ករណីប្លន់ ខាងលើនេះ បានកើតឡើងសូម្បីតែប្អូនជីដូនមួយ របស់ភរិយាលោក ដែល ដេកនៅ ឡៅតឿក៏មិនដឹងដែរ ។ ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ ទាំងនគរបាលនិងអាវុធ ហត្ថ បានចុះទៅពិនិត្យ ភ្លាមៗ នៅកន្លែងកើតហេតុដើម្បីកំណត់អត្ដសញ្ញាណក្រុមចោរ ទាំងនោះ ៕
ដោយ៖ សហការី