ភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវទល់មុខ រោងចក្រក្រមួន ស្ថិតនៅក្នុងភូមិចង្រុក សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ ។
ករណីនេះកើតឡើងដោយ សារអ្នកបើកម៉ូតូរ៉ឺម៉កពណ៌ខៀវឃ្លុបបិទ ជិតពាក់ស្លាកលេខភ្នំពេញ1B-8365 ទៅ កៀរម៉ូតូម៉ាកស្មាស់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-8365 ដែលជិះគ្នា៣នាក់ក្នុងនោះបើក បរដោយឈ្មោះផន សុផល អាយុ២៣ឆ្នាំ រួមដំណើរជាមួយនឹងប្រពន្ធឈ្មោះឌី សុគង់ អាយុ១៧ឆ្នាំ និងប្អូនថ្លៃម្នាក់ទៀត ឈ្មោះផន សុភ័ណ្ឌ ភេទស្រី អាយុ១៨ឆ្នាំ ដែលអ្នកទាំង៣ជាកម្មករ-កម្មការិនី រោងចក្រក្រុមហ៊ុនស៊ីអេសខេ ស្នាក់ នៅផ្ទះជួលភូមិអង្គ សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ បណ្ដាលឱ្យដួលរបួស ធ្ងន់នារីម្នាក់ឈ្មោះផន សុភ័ណ្ឌ ។
មុនពេលកើតហេតុជនរងគ្រោះ ទាំង៣នាក់បានធ្វើដំណើរតាមម៉ូតូលើ ផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង ។ លុះ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរ៉ឺម៉កបើកបរដោយឈ្មោះ យុន រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បើកពីជើងទៅត្បូង ស្របទិសគ្នានិងដោយសារស្ថានភាព ផ្លូវលំបាកធ្វើឱ្យម៉ូតូរ៉ឺម៉កបត់ឆ្វេងស្ដាំ បណ្ដាលឱ្យប៉ះម៉ូតូជនរងគ្រោះឈ្មោះផន សុភ័ណ្ឌ ដែលអង្គុយពីក្រោយបណ្ដាល ឱ្យដួលបោកក្បាលសន្លប់នៅនឹងកន្លែង កើតហេតុតែម្ដង ៕ ពៅ