ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៣​នាក់​ ​

ភ្នំពេញ ៖  កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ ។​
នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាកវីវ៉ា ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ឋ​-២១៣៦​ភព​១ ជិះ ដោយ​បុរស​ម្នាក់​ឈ្មោះ​ទ្រី ចាន់នី ភេទ ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អ្នកបើក បររថ​យន្ដ រស់នៅ​ភូមិ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល បានធ្វើ ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ពី ជើង​ទៅ​ត្បូង​ក្នុងស្ថានភាព​ស្រវឹង ។ លុះ ជិះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​មួយ គ្រឿង​នេះ​បាន​បុក​ជាមួយនឹង​ម៉ូតូ​ស្មាស់ ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1CF-8971 ជិះ​គ្នា​៣​នាក់​ប្ដី​ប្រពន្ធ​និង​កូន ស្រី ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៣ ពី​ត្បូង​ទៅ​ជើង​បណ្ដាលឱ្យ​របួស ធ្ងន់​មនុស្ស​ចាស់​៣​នាក់​និង​ក្មេងស្រី​ម្នាក់ របួសស្រាល ។
​ជនរងគ្រោះ​ដែល​រងរបួស​៣​នាក់ ម្ដាយកូន​និង​ប្ដី​មានឈ្មោះ​១-​លាង ម៉េង ស្រ៊ុន អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ សំណង់​(​ប្ដី​) ២-​កែវ កុលាប អាយុ​៣៣ ឆ្នាំ មុខរបរ​កម្មករសំណង់ (​ប្រពន្ធ​) និង ៣​កូនស្រី​អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​តា​សៅ ឃុំ​គ្រញូង ស្រុក​កំចាយមា ខេត្ដ​ព្រៃវែង​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya