ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ក្មេង​ស្រី​២នាក់​ត្រូវជន​ល្មោភ​កាម​ចាប់​រំលោភ

ក្មេង​ស្រី​២នាក់​ត្រូវជន​ល្មោភ​កាម​ចាប់​រំលោភ

បាត់ដំបង៖តាមពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះកម្លាំងនគរបាលស្រុកកំរៀង បាន ឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៣ នៅចំណុចគុម្ពោតព្រៃក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដោយជាប់ចោទពី បទរំលោភសេពសន្ថវៈលើអនីតិជន២នាក់ នាំយកមកសាកសួរ រួចកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជូនបន្តទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ដើម្បី ចាត់ការបន្តតាមច្បាប់។

នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តលោក សេង លុច បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងម្តាយ ជនរង គ្រោះមានឈ្មោះហែម សុផល ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ ដូង ឃុំបឹងរាំងស្រុកកំរៀង។ ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១ មានអាយុ ៦ឆ្នាំ ទី២ មានអាយុ៩ឆ្នាំ រស់នៅភូមិកើតហេតុ ជាមួយគ្នាខាងលើ។

នៅក្នុងរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះបាននិយាយថា មុនពេលកើហេតុក្មេងៗ ដូចគ្នាបាននាំគ្នា រត់លេង​ដីនៅ ជិតកន្លែងកើតហេតុ ហើយជនសង្ស័យបានហៅក្មេងៗ ទាំងនោះ ឲ្យជួបនៅកៀនគុម្ពោតព្រៃ ហើយបាន​ចាប់ស្រាតខោ រួចយកម្រាមដៃ ស្ទាបអង្អែល និងរុកប្រដាប់ភេទលេង ចំនួន២ដងម្នាក់ ឯម្នាក់ទៀត បានហៅមក​ជួប ចាប់ស្រាតខោ ហើយដេកក្រាបពីលើ រំលោភម្នាក់ម្តងៗ ដោយបានប្រាប់ថាមិនឲ្យ និយាយប្រាប់គេទេ។ ដោយ​សារតែក្មេងរងគ្រោះ មានការឈឺចាប់ខ្លាំងទ្រាំមិនបាន ក៏បានស្រែកយំ រួចរត់ទៅប្រាប់ម្តាយឲ្យដឹងរឿង។ ក្រោយ​ពីម្តាយបានដឹងរឿងហើយ ក៏បានទៅប្តឹងមេភូមិ រួចមេ ភូមិរាយការណ៍ជូនទៅប៉ុស្តិ៍នគរបាលឃុំ ដើម្បី​ដាក់ពាក្យ បណ្តឹង ឲ្យជួយអន្តរាគមន៍។បន្ទាប់ពីបាន ទទួលពាក្យបណ្តឹងហើយ សមត្ថកិច្ចបានចុះ ធ្វើការឃាត់ខ្លួននាំយកមកសាកសួរ។

ជនសង្ស័យ មិនបានឆ្លើយសារភាពទេ ដោយបានអះអាងថា ខ្លួនគ្រាន់តែហៅពួកវាមក ជិះលើជើងខ្លួន យោលទោងលេងប៉ុណ្ណោះ ពេលយោលជើងលេងវារកធ្លាក់ខ្លួនក៏បាន យកដៃចាប់ទាញខ្លាចធ្លាក់ ហើយដៃក៏បាន ប៉ះប្រដាប់ភេទក្មេងទាំងនោះមែន តែត្រង់ ថារំលោភនោះគឺខ្លួនមិនបានប្រព្រឹត្តទេ ព្រោះនៅកន្លែងកើហេតុមានមនុស្សជាច្រើនាក់ នៅទីនោះដែរ ម្យ៉ាងទៀតប្រដាប់ភេទខ្លួនអសមត្ថភាពមិនដំណើរការជាយូរមកហើយ គឺគ្មានអារម្មណ៍ណាគិតដល់រឿងហ្នឹងនោះទេ។

លោក សេង លុច បានបញ្ជាក់ថា ទោះជាជនសង្ស័យ បានបដិសេធ មិនព្រមសារភាពក៏ ដោយផ្អែកលើសាក្សី និងចម្លើយ ក្មេងស្រីរងគ្រោះ លោកព្រះរាជអាជ្ញា សាលាដំបូង ខេត្តនិងលោកស្នងការខេត្ត បានបញ្ជា​ឲ្យការិយាល័យ ជំនាញកសាង សំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះដើម្បីចាត់ការ តាមច្បាប់៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya