ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចជិតស្តុបប៊ីអេស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនជាតិចិន ទាំង៤នាក់នោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសជនជាតិចិនទាំង៤នាក់ខាងលើ បានជិះរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខបណ្តោះអាសន្ន២៥៣០ បានបើកពីត្បូងមកជើងមកឈប់នៅជិតស្តុបប៊ីអេស ។ លុះមកដល់កន្លែងកើតហេតុបុរសជនជាតិចិនទាំងនោះបានឈ្លោះប្រកែក គ្នាយ៉ាងតឹងសរសៃក រហូតមានការប្រតាយប្រតប់គ្នាថែមទៀតផង ។
ពេលបុរសជនជាតិចិនទាំង៤នាក់បានឈ្លោះ និងវាយគ្នាទៅវិញទៅមកក៏មានការភ្ញាក់ ផ្អើលដល់អ្នកលក់ដូរ និងប្រជាពលរដ្ឋដែលនៅក្បែរនោះ មកចោមរោមមើលឃើញបុរសជនជាតិចិនម្នាក់បានដួលស្តូកស្តឹងទំនងជា ការវាយគ្នាទៅវិញទៅមក។ ពេលនោះគេឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានអន្តរាគមន៍ជួយឃាត់ តែបែរជាបុរសជនជាតិចិនម្នាក់បានជេរប្រមាថ និងរករឿងវាយសមត្ថកិច្ចទៀតផង ។ ប៉ុន្តែដោយមានការសម្របសម្រួលរវាងអ្នកបកប្រែ ជនជាតិចិនទាំងនោះទើបសមត្ថកិច្ចឲ្យមិនបាន ឃាត់និងសួរនាំអ្វីវែងឆ្ងាយ ក៏ឲ្យបុរសជនជាតិចិនទាំងនោះជិះរថយន្តទៅតែម្តង ៕
» ព័ត៌មានជាតិ » បុរសជនជាតិចិន៤នាក់ ទាស់សម្តីគ្នាផ្អើលដល់ប៉ូលិស