កណ្តាល៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកច្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ រី រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកបង្កើតប្រើឲ្យឡើងទៅ លើដំបូលផ្ទះ ដើម្បីផ្លាស់ប្តូរទទឹកថ្មី ព្រោះទទឹកចាស់បានពុកធ្លុះធាយអស់ទៅហើយ ។
ក្រោយមកជនរងគ្រោះក៏បានដាក់ជណ្តើរឡើងទៅលើដំបូលផ្ទះ ។ពេលទៅដល់លើដំបូលហើយនោះជនរងគ្រោះបានប្រាប់ឈ្មោះ ជឹម ទិត ទេភប្រុស ដែលត្រូវជាបងប្អូនឲ្យហុចទទឹកឲ្យ ខណៈកំពុងទទួលទទឹកពីឈ្មោះ ជឹម ទិត នោះជនរងគ្រោះក៏បានជ្រុលជើងជាន់ខុសដំបូលផ្ទះក៏របូតដៃធ្លាក់ចុះ មកក្រោមដែលមានកម្ពស់ប្រមាណ៧ទៅ៨ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗតែម្តង ៕ ពៅ