ភ្នំពេញ ៖ ប្រជាពលរដ្ឋ ប្រមាណ១០នាក់បានមកដល់សាលា ខណ្ឌធ្វើការតវ៉ានិងស្នើសុំឱ្យអាជ្ញាធរខណ្ឌជួយធ្វើអន្ដរាគមន៍ដល់ ក្រុមហ៊ុនស្ថាប នាផ្លូវឱ្យជួយ ស្រោចទឹកលើផ្លូវយ៉ាង ហោចឱ្យបាន៣ទៅ៤ជើងបើមិនដូច្នោះ ទេពួកគាត់ជាអ្នកលក់ដូរប្រកដជាដាច់ ពោះស្លាប់អស់ហើយបើដីហុយយ៉ាងនេះសួរថាមានភ្ញៀវឯណាចូលហូបកាហ្វេ បបរ ឬគុយទាវកន្លែងគាត់? ហើយ ម្យ៉ាងវិញទៀតកូនៗរបស់ពួកគាត់ក៏បានកើតជំងឺផ្លូវដង្ហើមរបេងសួតផង ដែរ ។
បច្ចុប្បន្នផ្លូវលេខ២១៧ ដែលកំពុងស្ថាបនាដោយក្រុមហ៊ុនក្នុង ស្រុកមួយបានបង្កការក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋរស់ នៅតាមដងផ្លូវនេះ ជាពិសេសប្រជាពលរដ្ឋជាអ្នកលក់ដូរបន្ដិចបន្ដួចដោយ ក្រុមហ៊ុនមិនគិតអំពីដីហុយលើពួកគាត់ឱ្យរថយន្ដស្រោចទឹកក្នុង១ ថ្ងៃបានតែមួយជើងឬ២ជើងប៉ុណ្ណោះ ។
ប្រជាពលរដ្ឋដដែលបន្ដថា ពួកគាត់ មិនជំទាស់នឹងការអភិវឌ្ឍផ្លូវនោះទេគឺ ចង់បានល្អបង្កលក្ខិណៈងាយស្រួលក្នុងការ ធ្វើដំណើរ មិនមែនបានន័យថា បានការអនុញ្ញាតឱ្យស្ថាបនាផ្លូវហើយ បែរជាបំផ្លាញសុខភាពបងប្អូនប្រជា ពលរដ្ឋយើងនោះទេ ក្រុមហ៊ុនគួរតែ គិតពីសុខទុក្ខប្រជាពលរដ្ឋយើងផង ហើយក៏សុំឱ្យក្រុមហ៊ុនកុំចាត់ទុកប្រជា ពលរដ្ឋដែលស្នើសុំឱ្យស្រោចទឹកផ្លូវនេះ បក្សប្រឆាំងឱ្យសោះ ។
លោក សំ យ៉ាវ ប្រធានការិយា ល័យសាធារណការខណ្ឌបានប្រាប់ឱ្យដឹងថា គាត់ដូចជាឆ្ងល់ណាស់ចំពោះអ្នក បើកបរឡានដឹកទឹកស្រោចផ្លូវពេលណាផ្លូវស្ងួតគាត់បានទូរស័ព្ទ ប្រាប់ដែរតែចេះ តែឆ្លើយថាបាទៗហើយអត់ឃើញមកស្រោចដដែល ម្យ៉ាងឃើញថា ក្រុម ហ៊ុនមានរថយន្ដស្រោចទឹកតែមួយគ្រឿង ៕
» ព័ត៌មានជាតិ » ផ្លូវលេខ២១៧ស្ថាបនារួច ប្រជាពលរដ្ឋកើតជំងឺរបេងសួតហើយ