ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារ បុរសពីរនាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាកគុបជ្រុង ក្នុងល្បឿនលឿនជ្រុលបុករទេះអូសបន្លែ បណ្តាលឲ្យម្នាក់របួស ធ្ងន់ នឹងម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត កន្លែងផ្សារលក់បន្លែ ក្នុងសង្កាត់ទួល ស្វាយព្រៃទី ២ ខណ្ឌចំការមន ។
យោងតាមសាក្សីនៅកន្លែងកើតហេតុកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេបាន ឃើញ បុរសពីរ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ធ្វើដំណើរតាម បណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិច ទៅកើត ដោយបានជិះយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើ នេះស្រាប់តែមានបុរសម្នាក់ទៀត បានអូសរទេះ បន្លែឆ្លងកាត់ផ្លូវព្រះមុនីរ៉េត ក៏ត្រូវបុរសពីរនាក់ ខាងលើបានជិះម៉ូតូជ្រុលបុកយ៉ាងពេញ ទំហឹង ដួលប្រាវទៅថ្នល់ បុរសម្នាក់បោកក្បាលនឹងរនាំងថ្មចែកទ្រូងផ្លូវ រងរបួសធ្ងន់ធ្ងរ នឹងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូត្រូវរងការខូចខាត ចំណែករទេះក្រោយ កើតហេតុត្រូវបានម្ចាស់អូសយកទៅរក្សាបាត់។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនង ទៅរថយន្តសាមុយមកដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅ រក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយ ព្រៃទី ២ រង់ចាំក្រុមគ្រួសារ មកទទួល យកទៅវិញ។ គ្រោះថ្នាក់នេះបង្កឡើងដោយសារម្ចាស់ជិះលឿនពេកទើបបណ្តាលឲ្យ ចាប់ហ្រ្វាំងមិនជ្រុលបុកបង្កជាចរាចរណ៍តែម្តងទៅ៕