ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញ​ឲ្យ​មានការ​ចិញ្ចឹមសត្វ​តាម​គ្រប់​រូបភាព ​

សម្តេច​តេ​ជោ ហ៊ុន សែន ជម្រុញ​ឲ្យ​មានការ​ចិញ្ចឹមសត្វ​តាម​គ្រប់​រូបភាព ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ពិធី​ចូលរួម​បិទ​សន្និបាត បូកសរុប​ការងារ​ប្រចាំឆ្នាំ របស់​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជម្រុញ​ឲ្យ​ម្ចាស់​កសិដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង ប្រទេស ត្រូវ​ចិញ្ចឹមសត្វ​តាម​គ្រប់​រូបភាព ដែល​អាចធ្វើ​ទៅបាន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​ត្រូវ​ជម្រុញ និង​លើកកម្ពស់​ការចិញ្ចឹម​សត្វ តាម​គ្រប់​រូបភាព ឲ្យ​មានការ​អភិវឌ្ឍន៍ និង​មាន​ប្រសិទ្ធិភាព​សេដ្ឋកិច្ច សម្រាប់​ផ្គត់​ផ្គង​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ ដោយ​គិតគូរ​ខ្ពស់ ដល់​សុវត្ថិភាព​ចំណីអាហារ​សត្វ និង​កិច្ច ដំណើរការ​ទីផ្សារ​កសិផល​”៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya