ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​បាវ​កំណាត់​ដល់​កន្លែង​ផ្អៀង​មិន​ប្រយ័ត្ន​ក្រឡាប់ បាក់ជើង​អ្នកបើក​ ​

ឡាន​ដឹក​បាវ​កំណាត់​ដល់​កន្លែង​ផ្អៀង​មិន​ប្រយ័ត្ន​ក្រឡាប់ បាក់ជើង​អ្នកបើក​ ​

ភ្នំពេញ ៖ រថយន្ដ​ដឹក​បាវ​កំណាត់​មួយគ្រឿង​បាន​ក្រឡាប់ បណ្ដាលឱ្យ​អ្នកបើកបរ​រងរបួស​បាក់ជើង​ខាងឆ្វេង ខណៈ​បើក​ដល់ កន្លែង​ចាក់​បេតុង​ថ្មី​ធ្វើឱ្យ​រថយន្ដ​ផ្អៀង និង​អ្នកបើកបរ​មិនបាន​ប្រយ័ត្ន ទើប​ធ្វើឱ្យ​ក្រឡាប់​តែម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជន​រង គ្រោះ​ដែលជា​អ្នកបើកបរ​មានឈ្មោះ សុខ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល រងរបួស​បាក់ជើង​ឆ្វេង ។ បើកបរ​រថយន្ដ​បង្ក​ម៉ាក KIA ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-3083 ។
មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើករថយន្ដ​ដឹក​កំណាត់​មកពី​ត្រពាំង​ស្វាយ មក​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ តាម​បណ្ដោយ​ផ្លូវ​បេតុង​មួយ​ខ្សែ ។ លុះ​បើក​មកដល់​ចំណុច​កើត ហេតុ ដោយសារ​ផ្លូវ​ទើប​ចាក់​បេតុង​ថ្មី ធ្វើឱ្យ​ម្ខាង​ខ្ពស់ ម្ខាង​ទាប ម្យ៉ាងទៀត​រថយន្ដ​មាន​ដឹក​បាវ​កំណាត់​ច្រើន មិនអាច​ទប់​លំនឹង​បាន បណ្ដាលឱ្យ​រថយន្ដ​ក្រឡាប់​តែម្ដង ធ្វើឱ្យ​អ្នកបើក​បរគាប​ជាប់​នៅក្នុង​កាប៊ីន​រថយន្ដ​បាក់ជើង​ខាងឆ្វេង និង​មិន បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេង​ទៀតឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya