ភ្នំពេញ ៖កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ឋិតនៅតាម បណ្តោយផ្លូវលេខ២៧១ ចំណុចមុខក្រុមហ៊ុនវ័នអែនវ័ន ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ១-សែម ក្រឹម ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកឌុប, ២-ឈ្មោះ សែម ស្រី ភេទស្រី អាយុ៤៥ឆ្នាំ របួសបាក់ជើង អ្នកធ្វើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ទាន់ស្គាល់ស្លាកលេខ និង៣-ឈ្មោះ ម៉ើ តុលឡោះ ភេទប្រុស អាយុ៣៣ឆ្នាំរបួសធ្ងន់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-6484 និងរថយន្ត រងគ្រោះ១គ្រឿងទៀតម៉ាកទួរីស ពាក់ស្លាកលេខភ្នំពេញ 2P-4304 ។ ចំណែករថយន្តបង្កហេតុរបស់ ក្រុមហ៊ុនស៊ីនទ្រីពាក់ស្លាកលេខ បើកបរដោយឈ្មោះ យៀន រុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅសង្កាត់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕