ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បាត់គោ​មេ​ផើម​១​ក្បាល ព្រឹក​រកឃើញ​តែ​ក្បាល ឆ្អឹង និង​កូន​ ​

បាត់គោ​មេ​ផើម​១​ក្បាល ព្រឹក​រកឃើញ​តែ​ក្បាល ឆ្អឹង និង​កូន​ ​

ខេត្ដ​កណ្ដាល ៖​កាលពី​ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ​២០១៤ នៅក្នុង​ប្រឡាយ​គោក ទឹក​មួយកន្លែង​ចម្ងាយ​ពី​ភូមិ​ជិត​១.០០០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។ ម្ចាស់​គោ​ឈ្មោះ​ប៉េង ហុង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ កន្លែងកើតហេតុ​។​
ជា​រៀងរាល់ថ្ងៃ ម្ចាស់​គោ​តែង តែ​ដឹកគោ​ចូល​ក្រោល ហើយ​ចង​មុខការ ពារ​មូស​នៅក្នុង​ក្រោល​មាន​គោ​២-៣ ក្បាល​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ម្ចាស់​គោ​បានមក​មើល​ក្នុង ក្រោល ពេល​បើក​មុង ស្រាប់តែ​បាត់ គោ​មេ​មួយ​ក្បាល​។ បន្ទាប់មក​ក៏​ដើររក ស្រាប់​ប្រទះឃើញ​គោ​របស់ខ្លួន​ត្រូវ​ចោរ លួច​ពន្លះ​យក​សាច់​នៅសល់តែ​ក្បាល ឆ្អឹង ស្បែក និង​កូន​គោ​ក្នុង​ពោះ​។​
ករណីនេះ​មិន​ច្បាស់​ថា ចោរលួច​តាំងពី​ម៉ោង​ប៉ុន្មាន​នោះទេ​។ លុះ​ថ្ងៃត្រង់​ទើប​ម្ចាស់​គោ​ដើរ​រកឃើញ នៅក្នុង​បាត​ប្រឡាយ​ចម្ងាយ​១.០០០ ម៉ែត្រ​ពី​ភូមិ ហើយ​ជនសង្ស័យ​អាចមាន គ្នា​២​ទៅ​៣​នាក់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya