កណ្តាល៖កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ មានបុរសម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលគគីរធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ធ្វើការចោទប្រកាន់ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ថា បានធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់អាយុ៦ឆ្នាំរំលោភសេពសន្ថវៈនៅចំណុច ឆ្មាស្អុយ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង១៧ និង៤៥នាទី ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ អ៊ឹម ធី ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ត្រូវជាឪពុកក្មេងឈ្មោះ អ សន អាយុ៦ឆ្នាំ ។ ចំណែកឯក្មេងប្រុសដែលរងការចោទប្រកាន់នោះមានឈ្មោះ វ៉ាន់ គីម ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ/ឃុំកើតេហតុខាងលើ ។
ប្រភពដដែលបានបន្តថា ឪពុកក្មេងស្រីឈ្មោះ អ សន បានដាក់ពាំក្យបណ្តឹងចោទប្រកាន់ទៅលើក្មេងស្រុសឈ្មោះ វ៉ាន់ គីម នៅភូមិ/ឃុំជាមួយថាបានធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់រំលោភ ខណៈពេលដែលនៅប្រលែងគ្នាលេងនៅខាងក្រោយផ្ទះរបស់ក្មេងប្រុសវ៉ាន់ គីម តែ២នាក់ ។
ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចនគរបាលបានធ្វើការនាំខ្លួនក្មេងប្រុសឈ្មោះ វ៉ាន់ គីមទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីធ្វើការសាកសួរ ។ ចំណែកឯក្មេងស្រី អ សន ត្រូវបានសមត្ថកិច្ច និងឪពុកម្តាយបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។
ក្មេងប្រុស វ៉ាន់ គីម បានរៀបរាប់ប្រាប់នគរបាលទាំងទឹកភ្នែកថា រូបគេពុំបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីទេ ពោលក្មេងស្រីបានស្រាតខោរបស់នាងមកអង្គុយពីលើរូបគេ ។ នៅពេលនោះដែរគេក៍បានរុញក្មេងស្រី អ សន ពីខ្លួនដោយពុំបានធ្វើអ្វីទាំងអស់ ហើយក៏បានត្រឡប់មកផ្ទះវិញ ៕
» ព័ត៌មានជាតិ » ចោទប្រកាន់ក្មេងប្រុសអាយុ១៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ