ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ទាស់​ពាក្យសំដី​គ្នា​កាប់​១​កាំបិត​បុ័ងតោ រងរបួស​ធ្ងន់ ​

ទាស់​ពាក្យសំដី​គ្នា​កាប់​១​កាំបិត​បុ័ងតោ រងរបួស​ធ្ងន់ ​

ខេត្តកោះកុង​៖​នៅ​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១៦​និង​០៥​នាទី​រសៀល នៅ​ចំណុច​ភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង មាន​ករណី ហឹ​ង្សា​ដោយ​ចេតនា បង្កដោយ​សង្ស័យ​យក​កាំបិត​បុ័ងតោ កាប់​ជនរងគ្រោះ​បណ្តាលអោយមាន​របួសស្នាម​បាក់​ខ្មង​ជើង​ខាងស្តាំ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ជនសង្ស័យ​ឈ្មោះ ខឹម សុខ​បូ​ឬ​ទ្ធ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា បាន​យក​កាំបិត​បុ័ងតោ​កាប់​ខ្មង​ជើង​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ចាន់ ដា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ បណ្តាលអោយ​បាក់ជើង​ខាងស្តាំ មូលហេតុ​ផឹកស៊ី​ជាមួយគ្នា​ទាស់​ពាក្យសំដី ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាន់ពេលវេលា​នឹង​បាន​ដកហូត​វត្ថុតាង​មាន​: កាំបិទ​បុ័ងតោ​ចំនួន​មួយ​៕​បច្ចុប្បន្ន​ករណី​ខាង​នេះ កម្លាំង​ជំនាញ​យើង​កំពុង​កសាង​សំណុំរឿង​ប​ញ្ជូ ន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya