ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ មីនា ២០១៤ មានរៀបចំពិធីផ្លាស់ប្តូរ និង ផ្ទេរតំណែងអភិបាលរងរាជធានីភ្នំពេញ ដោយលោក អៀង អូនី អភិបាលរងខេត្តតាកែវ ត្រូវផ្លាស់មកកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក ចន្ទ សំអាន ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងមហាផ្ទៃ ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញជាច្រើនរូបទៀត ៕