ភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅតាមផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលក្រុមចោរប្លន់ទាំងនេះកំពុងដើរនៅតាមផ្លូវបំរុងធ្វើ សកម្មភាពកាត់កម៉ូតូ ឬ ប្លន់ ប៉ុន្តែដោយកម្លាំងនគរបាលកំពុងជិះល្បាតការពារសុវត្ថិភាពប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ប្រទះឃើញមានការសង្ស័យក៏ឃាត់ខ្លួនឆែកឆេរ ស្រាប់តែឃើញមានកាំភ្លើងខ្លីមួយដើមម៉ាកK59 ដែលពួកគេលាក់ទុកក្នុងកាបូបស្ពាយ និងមានគ្រាប់ចំនួន៧ ព្រមទាំងទូរស័ព្ទដៃចំនួន៣គ្រឿងផងដែរ ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួនខាង លើនេះ ទី១-ឈ្មោះ ស៊ិន វណ្ណៈ អាយុ ៣០ឆ្នាំ មុខរបរបើករថយន្ដឈ្នួល ស្នាក់ នៅផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ, ទី២-ឈ្មោះ សូ ម៉ៅ អាយុ ២៩ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី៣ ឈ្មោះ សង្ហា ឬ សីហា អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់ នៅផ្ទះជួល ក្នុងភូមិត្រពាំងឈូក ។ បច្ចុប្បន្ន ជនសង្ស័យទាំង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរា ជធានីភ្នំពេញចាត់ការតាមច្បាប់ ៕