ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​៥​ភូមិ ក្នុងស្រុក​ពញាឮ​ចោទប្រកាន់​នាយិការ​ក្រុមហ៊ុន​សុរាគា​ខ្មែរ​រំលោភ​យក​ដី ​

ប្រជាពលរដ្ឋ​៥​ភូមិ ក្នុងស្រុក​ពញាឮ​ចោទប្រកាន់​នាយិការ​ក្រុមហ៊ុន​សុរាគា​ខ្មែរ​រំលោភ​យក​ដី ​

កណ្ដាល ៖  កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ បាននាំគ្នា​ទៅ​ឈរ​មុខ​ភូមិគ្រឹះ​នៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជួយ​ពួកគាត់ ក៏​ព្រោះតែ​លោកស្រី ឡាយ ហៀ​ង នាយិការ​ក្រុមហ៊ុន​សុរាគា​ខ្មែរ រំលោភ​យក​ដី​ចំនួន​១៥៥​ហិកតា ដែល​ពួកគាត់​កាន់កាប់​អាស្រ័យ​ផល​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ ។​
​តំណាង ប្រជាពលរដ្ឋ​ទាំង​ជិត​៥០​នាក់ បាន​ទៅ​ឈរ​ស្នើសុំ​នៅមុខ​ភូមិគ្រឹះ​នោះ ក្នុង​បំណង​ដើម្បី​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជា​ពល​១៣៤​គ្រួសារ រស់នៅ​ឃុំ​ឈ្វាំង មាន​៤​ភូមិ ភូមិ​កា​កាប , ភូមិ​ប្រាសាទ​, ភូមិ​ស្វាយ និង​ភូមិ​ស្លែង​មានជ័យ រីឯ​ឃុំ​ជ្រៃ​លាស់ មាន​ចំនួន​មួយ​ភូមិ គឺ​ភូមិ​ស្លែង ។​
​ប្រជា ពលរដ្ឋ​ក៏បាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន​ច្បាប់ ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ជួយ​អន្តរាគមន៍ ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ លើ​ផ្ទៃដី​១៥៥​ហិកតា ។ ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ក៏បាន​យោងទៅតាម​លិខិត​លេខ​២៥២ សជណ ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០០៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី , ដីកា​សម្រេច​អំពី​ពាក្យបណ្តឹង​ទាស់​ចំពោះ​ដីកា​សម្រេច​រក្សា​ការពារ​លេខ ០៦ ដក​សរ ចុះ​ថ្ងៃទី ០៦ ខែមីនា ឆ្នាំ​២០០៨ របស់​សាលាដំបូង​ខេត្តកណ្តាល , លិខិត​ចុះ​ថ្ងៃទី​៥  ខែឧសភា ឆ្នាំ​២០០៨​របស់លោក​ស្រី ឡាយ ហៀ​ង នាយក​ក្រុមហ៊ុន​សុរាគា​ខ្មែរ ស្តីពី​ការប្រគល់​ដី​ជូន​ប្រជាជន​ស្របតាម​អនុ​សាន៍​របស់​នាយករ​ដ្ឋ មន្ត្រី​, លិខិត​លេខ​១១ សសរ ចុះ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០០៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការបង្កើត​ក្រុមការងារ​ធ្វើ​ប​ដិ​កោសល្យវិច័យ និង​ស្រាវជ្រាវ​លើ​វិវាទ​ដីធ្លី​ចំនួន​១៥៥​ហិកតា , ដីកា​លេខ​០២/០៩ ដក ចុះ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០០៩ របស់​សាលាស្រុក​ពញាឮ ស្តីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​វាស់វែង​ដីជូ​ន​ប្រជា ពលរដ្ឋ , លិខិត​លេខ ១៧/០៩ របក ចុះ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០០៩ របស់លោក តុង ស៊ីវ​មី អភិបាលស្រុក​ពញាឮ និង​ជា​ប្រធាន​ក្រុមការងារ ស្តីពី​លទ្ធផល​ការចុះ​ស្រង់​ស្ថិតិ និង​ការចុះវាស់វែង​ដី​ទំនាស់​១៥៥​ហិកតា , របាយការណ៍​ស្តីពី​ការដោះស្រាយ​ទំនាស់​លេខ ២២១/១០ របក ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១០ របស់លោក អ៊ី កា​វិ​ន មេឃុំ​ឈ្វាំង និង​ជា​សមាជិក​ក្រុមការងារ​ធ្វើ​ប​ដិ​កោសល្យវិច័យ គោរព​ជូន​អភិបាលស្រុក​ពញាឮ , របាយការណ៍​ស្តីពី​ការវាស់វែង​ទំហំ​ក្បាលដី​ទាំង​៥​ភូមិ ។​
​នៅ គ្រា​ដែល​ប្រជាពលរដ្ឋ​ទៅ​ឈរ​ស្នើសុំ​នៅ​ម​មុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ  នៅ​ទួល​ក្រសាំង​នោះ លោក នូ សា​ខន អភិបាលរង​ខេត្តកណ្តាល ក៏បាន​ហៅ​តំណាង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ទៅ​ពិភាក្សា និង​ស្តាប់​យោបល់​រួម នៅ​សាលាខេត្ត និង​មានការ​ចូលរួម​ពី​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាល​, លោក ប៉ាល់ ច័ន្ទ​តារា មេធាវី​រាជរដ្ឋាភិបាល និង​លោក ប៊ុន ថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ទទួល​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya