ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​ចាប់​ក្រុម​កាច់ក​ម៉ូតូ​និង​ប្រើប្រាស់​ថ្នាំញៀន នៅផ្ទះ​សំណាក់​ម៉េង​មានជ័យ ​

ប៉េអឹម​បង្ក្រាប​ចាប់​ក្រុម​កាច់ក​ម៉ូតូ​និង​ប្រើប្រាស់​ថ្នាំញៀន នៅផ្ទះ​សំណាក់​ម៉េង​មានជ័យ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៤ ក្នុងផ្ទះ​សំណាក់ ម៉េង​មានជ័យ ស្ថិត​ក្នុងភូមិ​ត្រញំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ភ្នំពេញ ។​
ប្រតិ​ប​ត្ដិ​ការ នេះ​ភ្លាមៗ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៤​នាក់​ក្នុងនោះ​មាន​ស្រី​៥​នាក់ រួមទាំង វត្ថុតាង​មួយចំនួន​ដូចជា​សម្ភារ​ប្រើប្រាស់ ថ្នាំញៀន និង​ម៉ូតូ​ចំនួន​៤​គ្រឿង​បញ្ជូនទៅ កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ ធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បន្ដថា មន្ដ្រី​កង​រាជ​អាវុធ ម្នាក់​បាន​រងរបួស​ដោ​យ​សារ​តែ​ក្រុម ជនសង្ស័យ​បាន​តដៃ​ជាមួយ​សមត្ថកិច្ច ខណៈ​ឡោមព័ទ្ធ​ពួកគេ​កំពុង​លាក់ខ្លួន​នៅ ក្នុងផ្ទះ​សំណាក់​ម៉េង​មានជ័យ ។​
​បើទោះជា​មាន​ករណី​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​១១​នាក់​ក្នុងនោះ​មាន​ស្រី​៥ នាក់​ក៏ដោយ សមត្ថកិច្ច​អះអាងថា មេ ក្លោង​ក្រុម​ជនសង្ស័យ​ត្រូវបាន​គេចខ្លួន ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​ស៊ើប អង្កេត​តាមដាន ដើម្បី​ចាប់ខ្លួន​យកមក ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya