ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » លោក​ដែន គឹម​ស្រួយ មេឆ្មំា​ទន្លេ​ប្រចំា​ស្រុក​សំបូរ​កំពុង​ត្រូវ​ប៉ាន់​ពីក្រុម​នេសាទ​ខុសច្បាប់

លោក​ដែន គឹម​ស្រួយ មេឆ្មំា​ទន្លេ​ប្រចំា​ស្រុក​សំបូរ​កំពុង​ត្រូវ​ប៉ាន់​ពីក្រុម​នេសាទ​ខុសច្បាប់

ក្រចេះ ៖       ឆ្មាំទន្លេដែលកំពុងឈរជើងនៅចំនុចកោះខ្ញែរខ្សាច់ម្កាក់កោះផ្តៅនៃស្រុក សំបូរខេត្តក្រចេះ​ កំពុងសប្បាយចិត្តនៃកាប្រមូលលុយនៅរដូវត្រីពងកូន។ បើតាមប្រភព ពត៌មានពីមន្ត្រីឆ្មាំទន្លេម្នាក់បានបង្ហើបអោយដឹងថាជារាងរាល់ឆ្នាំនៅរដូវទឹកឡើងក្រុម អ្នកនេសាទអនាធិប្បតេយ៍នៅចំនុចដំបន់អភិរក្សមេពូជត្រីពងកូនក្នុងស្រុកសំបូរខេត្ត ក្រចេះមន្ត្រីជលផលតែងតែចាត់តាំមន្ត្រីម្នាក់ឈ្មោះ ដែនគឹមស្រួយ ជាឆ្មាំទន្លេប្រចាំ ស្រុកសំបូរ ដើម្បីកាពារនឹងអភិរក្សដំបន់នោះ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះគេឃើញមានឈ្មោះ​ ឃឹមជាឆ្មាំទន្លេប្រចាំចំណុច កោះ ខ្ញែររួមទាំងគូកនគេម្នាក់ទៀតដែល គេអះអាងថាខ្លួនគេជាឆ្មាំទន្លេក្រោម ការគ្រប់គ្រោង ពីរមេរបស់គេឈ្មោះដែនគឹមស្រួយ រួមសហកានឹងមេជលផលខេត្ត គឺលោកសៀងគិន តែងតែបើកដៃឲ្យក្រុមអ្នកនេសាទអនាធិប្បតេយ៍តែងតែប្រើទូកបណ្តែមងឬឆក់បាន បណ្តាលអោយត្រីតូចធំងាប់ហើមអណ្តែតទឹក។ នៅពេលអ្នកសាពត៍មានបានធ្វើដំណើ ចុះយកពត៍មានឆ្លងកាត់នៅចំណុចកោះខ្ញែរខាងលើ។

មន្រ្តីជលផលខាងលើនោះ បានបើកទូកមករំខាន ស្ទាក់ពីមុខទាំងអាការៈខឹងសម្បា ដោយគេបាអះអាងថា ចូលដែនដីរបស់គេមិនទៅជុំរាបប្រាប់គេជាមុន។ ដោយឡែកតាមប្រភពពីប្រជាពលរដ្ឋ បានអះអាងថាការធ្វើនេសាទទៅបានដោយរលួន នោះក៏អាស្រ័យដោយពួកគេបានទំនាក់ទំនងជាមុនដល់មន្ត្រីពាក់ពាន់ឆ្មាំទន្លេនោះ រួច ហើយដោយបង់លុយជាមុន៕

ដោយ៖ ឌឹមសឿន

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya